សង្ស័យស្រវឹងបើករថយន្តរដ្ឋលឿន បុកក្បាលនាគចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារកង់

ភ្នំពេញ ៖ ទំនងជាងាយស្រួលដោះស្រាយសំណងបំផុត ព្រោះឡានរបស់រដ្ឋ បុកទ្រូងផ្លូវខូចខាតទ្រព្យសម្បត្តិរដ្ឋ កាលពីវេលាម៉ោង ១០ និង៣០នាទី យប់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុងកែងផ្លូវ១៩៩ ក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ រថយន្តបង្កម៉ាក Ford-Ranger ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខរដ្ឋ13 2-5566 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹង​។ 

​ប្រភពព័ត៌មានបន្តថា ដំបូង គេឃើញរថយន្តបង្ក បើកតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនខ្លាំងក៏បុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង ខូចខាតក្បាលនាគពុះចែក ទ្រូងផ្លូវមួយកង់​។ រីឯបុរសនោះជាប់ក្នុងរថយន្តត្រូវបានសមត្ថកិច្ចនឹងប្រជាពលរដ្ឋយកដែកគាស់ទាញចេញមកក្រៅ តែសំណាងល្អរងរបួសស្រាល។

​ក្រោយពេលកើតហេតុ ក៏មានសាច់ញាតិរបស់គាត់បានមកទទួលយកទៅលាងរបួស ហើយសមត្ថកិច្ចក៏បាន វាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់​៕


 

adverise with khmeread