ប៉ូលិសក្រុងបានលុង​ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច

​រតនគិរី​ ៖ កម្លាំងប៉ូលិសក្រុងបានលុង​ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង​២ និង៥០នាទីរសៀល ថ្ងៃទី​១០ ខែ​សីហា ​ឆ្នាំ​២០១៨ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ​កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី​០៩ ខែ​សីហា ​ឆ្នាំ​២០១៨ នៅចំណុចផ្ទះឈ្មោះ ​មាណ រ៉ាវី ស្ថិតក្នុងភូមិ ៣ សង្កាត់ កាចាញ ក្រុងបានលុង​ខេត្តរតនគិរី​។​

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អែល រ៉ាវី ភេទ​ប្រុស អាយុ​២២ឆ្នាំ ជនជាតិចាម មានទីលំភូមិ ៣ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងឃាត់ខ្លួន បណ្តោះអាសន្ន​នៅអធិការដ្ឋានប៉ូលិសក្រុងបានលុងដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី​៕

adverise with khmeread