ក្មេងប្រុសម្នាក់ធ្លាក់ពីអគារជាន់ទី ៨ តែនៅមានជីវិត ដោយសារអ្នកជិតខាងគិតរវៀសរវៃ

ក្មេងប្រុសម្នាក់ស្ថិតក្នុងតំបន់ភាគពាយព្យប្រទេសចិន បានបន្តរស់រានមានជីវិតយ៉ាងអព្ភូតហេតុពីការធ្លាក់ចុះពីលើអគារជាន់ទី៨ ដោយសារតែការគិតបានយ៉ាងឆាប់រហ័សរបស់អ្នកជិតខាង។

ក្មេងប្រុសវ័យ៧ឆ្នាំរូបនេះត្រូវបានផ្តិតជាប់ កំពុងតោងធ្នើរបង្អួចនៃអគារខ្ពស់មួយកន្លែងក្នុងទីក្រុងឆុងឈីង កាលពីថ្ងៃអង្គារ។ អ្នកជិតខាងពោរពេញទៅដោយភាពតក់ស្លុតភ្លាមៗបានយកពូកធំមួយ និងបានដាក់វាពីក្រោមក្មេងរងគ្រោះ។

ក្មេងប្រុសរូបនេះបានបាត់បង់កម្លាំងតោង និងបានធ្លាក់ចុះ។ ឥទ្ធិពលនៃការធ្លាក់នេះបានធ្វើឱ្យរហែកពូកជាពីរ ហើយក្មេងរងគ្រោះរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយនឹងរបួសដ៏ធ្ងន់ធ្ងរ។

គេមិនច្បាស់នោះឡើយថាតើក្មេងប្រុសរូបនេះ ត្រូវបានទុកចោលចោលក្នុងផ្ទះឬយ៉ាងណា នៅពេលដែលគ្រោះថ្នាក់បានកើតឡើង។

ប៉ូលិសនៅកំពុងបន្តស៊ើបអង្កេតពីឧបទ្ទវហេតុនេះ៕

 

adverise with khmeread