Song Joong Ki នឹងរៀបចំកម្មវិធីជួបជាមួយអ្នកគាំទ្រ ដើម្បីអបអរខួប១០ឆ្នាំ

        នៅ​ថ្ងៃទី​១​ខែកញ្ញានេះ Song Joong Ki នឹង​រៀប​ចំកម្មវិធីជួប​ជាមួយ​អ្នក​គាំទ្រ​ដែល​មាន​ឈ្មោះថា “​The Days We Spent Together”​ នៅ​សកវិទ្យាល័យ Kyung Hee University  Grand Peace Palace ដើម្បី​អបអរខួ​ប​១០​ឆ្នាំ​នៃការ​ប្រឡូក​ក្នុង​ពិភព​សិល្បៈ ។ នេះគឺជា​កម្មវិធីជួប​ជាមួយអ្នក​គាំទ្រ​លើក​ដំបូង​របស់តារាភាព​យន្ត​រូបនេះ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​។

        កាលពីឆ្នាំ​២០១៦ Song Joong Ki បាន​ធ្វើ​ដំណើរ​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​តំបន់​អាស៊ី​ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សម្តែង​ក្នុង​ភាពយន្តរឿង “Descendants of the Sun” ។

        ស្របពេលជាមួយគ្នា​នោះដែរ Song Joong Ki ក៏កំពុង​ត្រៀម​ខ្លួន​ថតភាព​យន្ត​ថ្មី​រឿង “Asadal Chronicles” ដែល​គ្រោងចាក់បញ្ចាំង​នៅ​ឆ្នាំ​២០១៩៕

adverise with khmeread