adverise with khmeread B6d88847 73ae 4deb 8f76 929bb7c8105e

ឃាត់​បុរស​ម្នាក់​ទិញ​ថ្នាំញៀន​ពី​ភ្នំពេញ​លក់​នៅ​កោះធំ​ជាប់​ខ្នោះ​

     កណ្តាល ៖ ប៉ូលិស​ស្រុក​កោះធំ បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ កាលពីវេលា​មោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ​ភូមិ​កោះទៀវ​(​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​ដោយ​ដកហូត​វត្ថុតាង​មួយចំនួនធំ ។​

    ប៉ូលិស​ជនសង្ស័យ ឈ្មោះ រឿន សារ៉ាត់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ភូមិ​កោះទៀវ​(​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ។​

     វត្ថុតាង​ចាប់យក​១/-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ម៉ា​ទឹកកក​Ice​ចំនួន ២៧ កញ្ចប់ (​ធំ ០១, តូច ២៦ កញ្ចប់​) ២/-​អាវុធ​កែឆ្នៃ​បាញ់គ្រាប់កង់ ចំនួន ០១ គ្រឿង ៣/-​ដាវ​ចំនួន ០១​ដើម និង​៤/-​សំ​ម្ភា​រៈ​សម្រាប់​ប្រើប្រាស់ និង វេច​ខ្ចប់​គ្រឿងញៀន​សំរាប់​ចែកចាយ​មួយចំនួន ។​

    ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​ប៉ូលិស​ស្រុក​កោះធំ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ក៏ទទួលបាន​ព័ត៌មាន​ពី​កម្លាំង​សន្តិសុខ​ថា​: មាន​ករណី​លួច​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ដើម្បី​ចែកចាយ នៅ​ចំណុច​ភូមិកោះទៀវ​(​ក​) ឃុំសំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​

    បន្ទាប់មក​កម្លាំង​ជំនាញ​ក៏​ធ្វើការ​ស្រាវជ្រាវ​នៅ​ចំណុច​ខាងលើ​រហូត​ជួប​មុខសញ្ញា​សង្ស័យ​ឈ្មោះ រឿន សារ៉ាត់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ និងធ្វើការ​ឆែកឆេរ​រកឃើញ​មាន​វត្ថុតាង​ថ្នាំញៀន និង​សម្ភារៈ​សម្រាប់​ប​វេច​ខ្ចប់​ចែកចាយ​មួយចំនួនទៀត​។​

     តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ រឿន សារ៉ាត់ បាន​ឆ្លើយ​សារភាពថា​: ថ្នាំញៀន​ខាងលើ​គឺ​ខ្លួន​បាន​ទិញ​ទុក​សម្រាប់​លក់​ចែកចាយ​ឲ្យគេ ។ ថ្នាំញៀន​នេះ​គេ​បាន​ទិញ​ពី​មិត្ត​ភ័ក្ត្រ​នៅ​ភ្នំពេញ ដែល​ពេលនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ឈានទៅ​វែក​មុន​ជន​នោះ​បន្ត ។​
     បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់