ចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមនឃាត់ខ្លួនម្នាក់

កំពង់ស្ពឺ ៖​ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធចែកចាយគ្រឿងញៀនយ៉ាងសកម្ម។ 

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យ ឈ្មោះ ប៉ិន រស្មី ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់ខាងលើ ក្នុងករណីចែកចាយគ្រឿងញៀន ។ 

ដកហូតសម្ភារៈ វត្ថុតាង រួមមាន៖ ថ្នាំម៉ាទឹកកក ០១កញ្ចប់ ស្មើ ០.៣៥ក្រាម​, ទូរស័ព្ទ០១ គ្រឿង, ជញ្ជីងថ្លឹងថ្នាំ០១, ថង់ច្រកថ្នាំ០១ដុំ, ប្រាក់រៀល ២០.០០០ រៀល។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសម្ភារៈទាំងអស់បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បី ចាត់ការតាមនីតិវិធីច្បាប់​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab