ចាប់អ្នកញៀនល្បែងជល់មាន់១២នាក់រឹបអូសបានម៉ូតូ៣៧គ្រឿងនិងរថយន្ត១គ្រឿង

​ភ្នំពេញ​ ៖ កម្លាំង​គណ:បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន១២នាក់​ ​ដកហូត ម៉ូតូ​ចំនួន ៣៧គ្រឿង, រថយន្ត​មួយគ្រឿង, និង​មាន់​ជល់​ចំនួន ៧ក្បាល ដែល​ស្ថិតនៅ​ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​រសៀល​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​កន្លែង​ជល់​មាន់​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក កៅ សា​រ៉ាវុធ អភិបាលរងខណ្ឌ​ជ្រោយចង្វារ ដោយមាន​កម្លាំង​អាវុធហត្ថនិងប៉ូលិសចូលរួម​ជាច្រើនរូប​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក ឃ្លាំង ហួត ប្រធាន​គណ:បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ​ជ្រោយចង្វារហើយបាន នាំខ្លួន​មនុស្ស​ទាំងអស់នោះ​ទៅកាន់​អធិការដ្ឋាន​​ប៉ូលិសខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នី​តី​វិធី។ 

​យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិតពីអត្តសញ្ញាណ និងមេក្លោងនៅពីក្រោយខ្នងការបើកលេងល្បែងនេះនៅឡើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab