ស្ទីលសម្លាប់ខ្លួនថ្មីចែស! ប្លន់យន្តហោះយកទៅបើកបំបុកកោះមួយក្បែរទីក្រុងស៊ីអាថល រដ្ឋវ៉ាស៊ីនតោន

ក្រុមមន្ត្រីបាននិយាយថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ "ប៉ងធ្វើអត្តឃាត" ម្នាក់ បានលួចយន្តហោះ Horizon Air ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sea-Tac ហើយត្រូវបានដេញតាមដោយយន្តហោះយោធា មុនពេលធ្លាក់លើកោះតូចមួយនៅប្រជុំកោះ Puget Sound ក្បែរក្រុងស៊ីអាថល រដ្ឋវ៉ាស៊ីនតោន កាលពីយប់ថ្ងៃសុក្រទី១០សីហា (ព្រឹកថ្ងៃសៅរ៍នៅកម្ពុជា)។

នាយកដ្ឋានតម្រួតតំបន់ Pierce County បាននិយាយថា ព័ត៌មានបឋមបានបង្ហាញថា ការធ្លាក់យន្តហោះនេះបានកើតឡើងដោយសារតែបុរសអាយុ ២៩ ឆ្នាំនេះ "កំពុងបើកយ៉ាងគ្រោះថ្នាក់នៅលើមេឃ ឬ ខ្វះជំនាញហោះហើរ"។

លោក Ed Troyer អ្នកនាំពាក្យនាយកដ្ឋានតម្រួតតំបន់ Pierce County បាននិយាយនៅលើ Twitter ថា បុរសនោះបានធ្វើអត្តឃាត ហើយមិនជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ។

វីដេអូបានបង្ហាញថា យន្តហោះធុន Horizon Air Q400 កំពុងហោះវិលចុះឡើងដ៏គ្រោះថ្នាក់ ខណៈដែលព្រះអាទិត្យរៀបលិចនៅកម្រងកោះ Puget Sound។ មិនមានអ្នកដំណើរនៅលើយន្តហោះនោះទេ។ អាជ្ញាធរដំបូងឡើយបាននិយាយថា បុរសនោះគឺជាជាងមេកានិច ប៉ុន្តែក្រោយមកក្រុមហ៊ុន Alaska Airlines បាននិយាយថា គាត់ជាភ្នាក់ងារសេវាកម្មផ្ទាល់ដី ដែលជួលដោយក្រុមហ៊ុន Horizon តែប៉ុណ្ណោះ។ បុគ្គលិកប្រភេទដូចបុរសនេះគឺ នាំផ្លូវយន្តហោះឡើងនិងចុះ និងសម្អាតព្រិលចេញពីផ្លូវយន្តហោះ។

តាមដំណឹងចុងក្រោយរបស់ប៉ូលិសបានឱ្យដឹងថា បុរសធ្វើអត្តឃាតនោះមានឈ្មោះ Rich ឬ Richard មានស្រុកកំណើតនៅទីក្រុង Key West រដ្ឋផ្លរីដា៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត