រដ្ឋាភិបាលន័រវែសនឹងចែកថ្នាំញៀនហេរ៉ូអ៊ីន​ ដល់អ្នកកឹកថ្នាំដោយឥតគិតថ្លៃ ដើម្បីជំរុញគុណភាពជីវិតពួកគេឱ្យល្អប្រសើរ

ប្រទេសន័រវែស នឹងផ្ដល់ថ្នាំហេរ៉ូអ៊ីនទៅអ្នកញៀនថ្នាំខ្លាំងដើម្បីជំរុញដល់គុណភាពជីវិតរបស់ពួកគេ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាលន័រវែស។

ការផ្ដល់ជូននេះអាចនឹងចាប់ផ្ដើមក្នុងឆ្នាំ ២០២០ ហើយអាចផ្តល់ប្រយោជន៍ដល់អ្នកញៀន ៤០០ នាក់ក្នុងមួយថ្ងៃ។ នេះបើតាមកាសែត Daily Mail ផ្សាយកាលពីថ្ងៃសៅរ៍ទី១២សីហា។

បើទោះជាមានភាពចម្រោងចម្រាស់ អ្នកគាំទ្រគម្រោងនេះ ដែលធ្លាប់ប្រើវានៅកន្លែងផ្សេងក្នុងក្រុមប្រទេស Scandinavia បានលើកឡើងថា ថ្នាំហេរ៉ូអ៊ីនជួយកាត់បន្ថយការស្លាប់ និងអត្រាបទល្មើសជាច្រើន។

ដោយសរសេរនៅលើហ្វេសប៊ុក មន្រ្តីសុខាភិបាលរបស់ន័រវែសលោក Bente Hoie បាននិយាយថា "យើងសង្ឃឹមថា នេះអាចផ្ដល់នូវដំណោះស្រាយ ដែលនឹងផ្ដល់នូវគុណភាពជីវិតដ៏ល្អទៅអ្នកញៀនថ្នាំ អ្នកដែលសព្វថ្ងៃនេះគ្មានលទ្ធភាពទិញថ្នាំញៀន និងអ្នកដែលបច្ចុប្បន្នស្ថិតក្នុងកម្មវិធីដែលមិនជួយពួកគេគ្រប់គ្រាន់"។

នាយកដ្ឋានសុខភាព និងសង្គមនៃប្រទេសន័រវេសនឹងបង្កើតផែនការដើម្បីកំណត់អត្តសញ្ញាណអ្នកជំងឺដែលនឹងទទួលបានផលប្រយោជន៍ពីកម្មវិធីបែបនេះផងដែរ។

ដោយឡែក ប្រទេសន័រវែស គឺជាប្រទេសមួយដែលមានកម្រិតអ្នកប្រើថ្នាំញៀនច្រើនជាងគេក្នុងទ្វីបអឺរ៉ុប ហើយថែមទាំងបានសម្លាប់មនុស្ស ៨១ នាក់រៀងរាល់មួយលាននាក់ក្នុងឆ្នាំ ២០១៥ ទៀតផង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab