ថៅកែស្រីសណ្ឋាគារណៃអីន ខឹងប្តីស្រវឹងស្រាចាក់សោទ្វារទុកប្តីក្នុងបន្ទប់ដេកម្នាក់ឯង ប្តីខឹងវិញស្ទុះយកដំបងឈើវាយព្រីភ្លើងឆេះផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ ជម្លោះរវាងប្តីប្រពន្ធដែលជាម្ចាស់សណ្ឋាគារ រឿងផឹកស៊ីរួចឈានបង្កឱ្យកើតអគ្គិភ័យឆេះផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង ១១ និង១៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅបន្ទប់ដេកគ្មានលេខជាន់ទី២ ក្នុងសណ្ឋាគារយីហោណៃអីន ស្ថិតតាមបណ្តោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក​។ 

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ម្ចាស់ឈ្មោះ ស៊ឹម សាវុធ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាម្ចាស់សណ្ឋាគារ។​ នៅមុនពេលកើតហេតុថៅកែប្រុសខាងលើបានផឹកស្រាស្រវឹង ហើយសុំប្រពន្ធទៅបន្តផឹកស្រានៅខាងក្រៅបន្តទៀតតែស្ត្រីជាប្រពន្ធបានហាមឃាត់មិនឱ្យទៅ​។ ហាមមិនស្តាប់ក៏បានចាក់សោទ្វារបុរសជាប្តីនៅក្នុងបន្ទប់កើតហេតុខាងលើ​។ 

​ប្រភពបន្តថា ពេលនោះធ្វើឱ្យបុរសជាប្តីខឹងយ៉ាងខ្លាំង ក៏ស្ទុះយកដំបងឈើ មកវាយចំព្រីភ្លើងបណ្តាលឱ្យបែកទុស្សេហុយផ្សែងចេញតាមបង្អួចមកក្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលរត់ចេញមកក្រៅ រួចរាយការណ៍ ប្រាប់សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ របស់សាលាខណ្ឌទួគោក ចំនួន៤គ្រឿង ចេញមកអន្តរាគមន៍បាញ់ពន្លត់​ ប្រើរយៈពេលកន្លះម៉ោង ទើបភ្លើងរលត់អស់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿង ។ 

​ហេតុការណ៍នេះ ខូចខាតឆេះផ្ទះប្រភេទសំណង់ថ្មបេតង់ទំហំ 8mx20m ដោយឆេះអស់បន្ទប់ចំនួន១បន្ទប់ ទំហំ 4mx4m និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ 
ក្នុងហេតុការណ៍នោះដែរមិនបណ្តោលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab