ប្រជាការពារសង្កាត់ឫស្សីកែវម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកស្លាប់

ភ្នំពេញ ៖​ បុរសជា ប្រជាការពារសង្កាត់ឫស្សីកែវម្នាក់ បានស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តពេញទំហឹង កាលពីវេលា មោង៩ និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះបោកអ៊ុត លេខ3A ផ្លូវ លេខ99 ជិតបូរីពេញចិត្ត ក្នុងភូមិ បឺងសាឡាង ក្រុម១៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ 

​សមត្ថកិច្ចមូលដ្ឋាននិយាយថា​ សពជនរងគ្រោះមានឈ្មោះ ប៊ិល សុភក្តិ ហៅធុច ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរប្រជាការពារ រហស្សនាម ( ​អូរ ៨B ) ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរី២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BW-0694​។

​​រីឯរថយន្តបង្កម៉ាក CRV ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2M-3708 បើកបរដោយឈ្មោះ អាន​ ទៀង​ ភេទប្រុសអាយុ៥៤ឆ្នាំមុខរបរ​ អាជីវករ​ ​ស្នាក់នៅផ្ទះលេខ៤៨៧​ ផ្លូវលំ​ ភូមិសាមគ្គី​ សង្កាត់-ខណ្ឌឫស្សីកែវ​ ត្រូប៉ូលិសឃាត់ខ្លួន។ 

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង វ៉ាជែងមិនប្រយត័្នមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃចូលទៅចំណីផ្លូវ ម្ខាងទៀត ជ្រុលទៅបុកម៉ូតូបើកបរដោយជនរងគ្រោះ ( បញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូង ) ពេញទំហឹង បណ្តាលឱ្យ ខ្ទាតទៅលើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋស្លាប់ភ្លាមៗនៅនឹងកន្លែង​។ 

​ក្រោយកើតហេតុ រថយន្តនិងម៉ូតូ សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចារចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ​ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកមកតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab