adverise with khmeread 5a103afc 8251 4e58 b69b b55e576ef1c1

ឃាត់​បាន​ម្នាក់​រត់​រួច​ម្នាក់​ពាក់ព័ន្ធ​ជួញ​គ្រឿងញៀន​

      កណ្តាល ៖ ប៉ូលិស​ស្រុក​កោះធំ បាន​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ​មួយ​ករណី​ទៀត​នៅវេលា​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦  ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ដោយ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​រត់​រួច​ម្នាក់​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ២ នាក់​គឺ​១-​ឈ្មោះ ហៃ ប៉ុក ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​កប៉ាល់​គឿង ឃុំ​សំពៅ​ពូនស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​និង ២-​ជនសង្ស័យ​ចំនួន​០១​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន ។​

    វត្ថុតាង​ចាប់យក​១/-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ០១ កញ្ចប់​ធំ ២/-​ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង​និង​៣/-​សំម្ភា​រៈ​សម្រាប់​ប្រើប្រាស់ និង វេច​ខ្ចប់​គ្រឿងញៀន​មួ​ចែកចាយ​មួយចំនួន ។​

    ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​រហូតដល់​ចំណុចភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ហើយ​ប្រទះ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​កំពុង​ផឹក​កាហ្វេ​នៅ​ចំណុច​ខាងលើ ។  ពេលនោះ​កម្លាំង​ជំនាញ​ចុះទៅ​ជួប​ជនសង្ស័យ​បំណង​សួរនាំ​រក​ព័ត៌មាន​ខ្លះ តែ​ជនសង្ស័យ​ឃើញ​សមត្ថកិច្ច​ចុះ​ពី​រថយន្ត​ភ្លាម ក៏រ​ត់ទៅ​សំងំ​ក្រោយផ្ទះ​ប្រជាជន ។​

    បន្ទាប់មក​កម្លាំង​ប៉ូ​លិ​ស​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ហៃ ប៉ុក ភេទ ប្រុស អាយុ ២៣ ឆ្នាំ  រួមជាមួយ​វត្ថុតាង​គ្រឿងញៀន​ចំនួន ០១កញ្ចប់​ធំ និង​សម្ភារៈ​សម្រាប់​ប​វេច​ខ្ចប់​ចែកចាយ​មួយចំនួនទៀត​នៅជាប់​និង​ខ្លួន ។​

     តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ចំនួន ០១ កញ្ចប់​ធំ​ខាងលើ​គឺ​ខ្លួន​បាន​ទិញ​ពី​ស្ត្រី​ម្នាក់ដែលជា​មេខ្លោង​កំពុង​គេចខ្លួន ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ។​

     បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់