រថយន្តសាំងយុងបើកធ្លាក់ផ្លូវឡើងរងរបួស១២នាក់

ក្រចេះ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តសាំងយុងបានធ្លាក់ផ្លូវបង្កដោយខ្លួនឯងបានកើតឡើង នៅវេលាម៉ោង៩ និង៣៨នាទីព្រឹក នៅចំណុចអូរ​សណ្ដាស់ ​ឃុំអូរគ្រៀង  ស្រុកសំបូរ ​ខេត្តក្រចេះ នាព្រឹក ថ្ងៃទី១១ ​ខែសីហា​ ឆ្នាំ២០១៨។

​ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​ ​មូលហេតុមកពីរថយន្តសាំងយុងបានបើកបរធ្វើដំណើរពីស្រុកស្នួលទៅស្ទឹងត្រែង។ ​ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបែកកង់ផ្នែកខាងក្រោយបានបណ្ដាលឱ្យរេចង្កូតបានធ្លាក់ផ្លូវទាំងព្រឹក បានធ្វើឱ្យអ្នករួមដំណើរទាំងប្រុសទាំងស្រីចំនួន១២នាក់បានរងរបួសយ៉ាងដំណំ។ ចំណែកតែកុងរថយន្តនឹងព្រូឡាន ដែលបានអង្គុយនៅលើដំបូលរថយន្តបានរងរបួសធ្ងន់។

​បើតាមសំដីបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់ថា​ ពេលនោះពួកគាត់បានឃើញរថយន្តសាំងយុងមួយគ្រឿងបានធ្វើដំណើរពីស្រុកស្នួល ទៅស្ទឹងត្រែងពេលមកដល់កន្លែងកើតហេតុពួកគាត់ ក៏បានឃើញរថយន្តកំពុងតែធ្វើដំណើរនៅតាមដងផ្លូវ ក៏ស្រាប់តែឮស្នូរលាន់បែកកង់បានបណ្ដាលឱ្យរេចង្កូតធ្លាក់ផ្លូវតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ផ្លូវគោក ​ក៏បានចុះមកដល់កន្លែងកើតហេតុដើម្បីវាស់វែងយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ ដើម្បីឱ្យម្ចាស់រថយន្តយកឯកសារត្រឹមត្រូវដើម្បីយកទៅផ្ទះវិញ។

​ចំណែកជនរងគ្រោះទាំង១២នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅជិតនោះបានខលហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab