ប៉ូលិសប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ

​សៀមរាប ៖​ ​ប៉ូលិសប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការនាថ្ងៃទី១១ សីហា​ ​បន្ទាប់ពីកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងប៉ូលិសក្រុងសៀមរាប ចុះបង្ក្រាបបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាបនៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ១០ព្រឹក​​។ 

​ប៉ូលិសនិយាយថា​ ​ជនសង្ស័យចំនួន ឈ្មោះ សួម ពៅចំរើនផល ភេទប្រុស ឆ្នាំកំណើត១៩៩២ មុខរបរគ្មាន ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ )​។ ​កម្លាំងជំនាញដកហូតវត្ថុតាងមាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ១៤កញ្ចប់ ស្មើនឹងទំងន់ ៣,៣ក្រាម (ទំងន់សុទ្ធ)ទូរស័ព្ទដៃ ០១គ្រឿង​។ 

​ប៉ូលកសបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab