ឆក់កាបូបពីស្ត្រីជនជាតិចិន​ ចាប់ខ្លួនបានម្នាក់, រត់រួចម្នាក់

ព្រះសីហនុ ៖​ មានករណី អំពើឆក់កាបូបជនជាតិចិន មួយកើតឡើង បង្កឡើងដោយជនសង្ស័យ ០២ នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនជាតិចិន ភេទស្រី កំពុងដើរ រួចគេចខ្លួនបាត់ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ស្ថិតនៅចំណុចផ្លូវទៅផ្ទះពស់ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ 

​បន្ទាប់ពីទទួលបានដំណឹង កម្លាំងប៉ូលិសជំនាញផែនព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ ដោយសហការជាមួយ កម្លាំងប៉ុស្តិ៍សង្កាត់លេខ១ ។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ TANG JUAN ភេទស្រី អាយុ​៣៤ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ​។ សម្ភារៈបាត់បង់​  កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ, អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក, លិខិតឆ្លងដែន ០១សន្លឹកនិងលុយ ៥១ដុល្លារ ( ហាសិបមួយដុល្លារ )​។

​ចំណែកជនសង្ស័យឈ្មោះ សុខ ឆេន ភេទប្រុស អាយុ​១៨ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅ មិនពិតប្រាកដ​។ វត្ថុតាងចាប់យកបាន​ កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ ​( ផលនៃអំពើទុច្ចរិត ), អត្តសញ្ញាណបណ្ណចិន ០១សន្លឹក ( ផលនៃអំពើទុច្ចរិត ) និងម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៣០៣៧០៨ ( មធ្យោបាយធ្វើសកម្មភាព )​។

​ចំពោះជនសង្ស័យដែលរត់គេចខ្លួនឈ្មោះ ពន្លឺ ឬ ឌី ( មិនមានសាវតាច្បាស់លាស់ ) សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន​។ ករណីនេះ ​ប៉ូលិសកំពុងបន្តនីតិវិធីនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab