កើតដុំពកលើស្បែកបែបនេះកុំភ័យ វាមិនមែនជារោគសញ្ញាមហារីកទេ, គេមានវិធីព្យាបាលវា

ប្រសិនបើអ្នកកត់សម្គាល់ឃើញដុំពកនៅលើស្បែករបស់អ្នក វាអាចជាដុំពកឈ្មោះ Lipoma។

ដុំពក Lipoma គឺជាដុំពកជាលិកាខ្លាញ់ មានទៅទីតាំងរវាងស្បែក និងសាច់ដុំរបស់អ្នក។ ដុំពកនោះ គឺទន់ៗ ហើយវាមិនបង្កឱ្យឈឺចាប់ គ្មានគ្រោះថ្នាក់ ឬក៏មិនមែនជាមហារីកដែរ។ ដុំពក Lipoma គឺមានរាងតូចប្រហែល១ ទៅ ៣ សង់ទីម៉ែត្រ។

ដុំពកនេះអាចដុះនៅគ្រប់កន្លែងលើរាងកាយរបស់អ្នក ប៉ុន្ដែពួកវាភាគច្រើនដុះនៅលើខ្នង ស្មា ដៃ ក្លៀក គូទ និងភ្លៅ។ ហើយពេលខ្លះដុំពកនេះអាចវិវឌ្ឍនៅក្នុងសាច់ដុំ សរីរាង្គ ឬកប់ជ្រៅក្នុងភ្លៅ ស្មា ឬកូនភ្នែកគោក៏មាន។

មូលហេតុដែលដុំពកនេះដុះឡើង នៅមិនទាន់អ្នកបកស្រាយចេញ។ យ៉ាងណាមិញ អ្នកជំនាញជឿថាវាអាចបណ្ដាលមកពីការរបួសរាងកាយ។ ហើយគេក៏រកឃើញថា វាដុះពេញមួយគ្រួសារ ដូច្នេះហ្សេនដើរតួសំខាន់នៅក្នុងរឿងនេះដែរ។

យ៉ាងណាមិញ គេក៏មានវិធីសាស្ដ្រក្នុងការបំបាត់ដុំពកនោះកុំឱ្យមានដែរ តាមរយៈវិធីសាស្ដ្រខាងក្រោមនេះ។

១. ទឹកខ្មេះប៉ោម ៖ លាយទឹកខ្មេះប៉ោមមួយស្លាបព្រាកាហ្វេជាមួយនឹងទឹកមួយកែវ រួចពិសា ២ ដងក្នុងមួយថ្ងៃ រហូតដល់ដុំពកបាត់។

២. រមៀត ៖ លាយរមៀតមួយស្លាបព្រាបាយជាមួយនឹងទឹកដោះគោក្ដៅៗមួយកែវ ពិសា ២ ដងក្នុងមួយថ្ងៃ។

៣. កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ ដែលវាអាចបង្កដុំពកកាន់តែធំ។

ចំណាំ ៖ វិធីសាស្ដ្រលេខ ១ និង លេខ ២ អាចជ្រើសរើសបានតែមួយទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត