adverise with khmeread 89cc9119 767c 450c b2ae 146cf3278dd3

ល្បែង​ជល់​មាន់​លេង​ក្បែរ​ផ្ទះ​អធិការ​ខណ្ឌ​សែន​សុខ​ត្រូវបាន​ផ្អាក​

    ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ចម្ងាយ​ប្រមាណ​ជិត​៥០០​មែ​៉​ត្រ មាន​ទីតាំង​ជល់​មាន់​ដ៍​ធំ​មួយកន្លែង​កំពុងបើក​ដំណើរការ ប៉ុន្តែ​គេ​សង្កេតឃើញថា សមត្ថកិច្ច​មួយចំនួន​ទៅ​ក្រវិល​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ខណ​:​គេ​សង្ស័យថា សមត្ថកិច្ច​ជា​អ្នកបើក​ភ្លើង​ខៀវ​ឱ្យ​ដំណើរការ​ល្បែង​មួយ​នេះ ។​

    ប្រជាពលរដ្ឋ​ថា ទីតាំង​ជល់​មាន់​នេះ​បង្ករ​អសន្តិសុខ​ដល់​សង្គម​ពិសេស​ធ្វើឱ្យមាន​ចោរលួច ឆក់ ប្លន់ ខណ​:​ទីតាំង​ខុសច្បាប់​នេះ​ដែល​ស្គាល់​ម្ចាស់​ឈ្មោះ ប៊ុន ដែលមាន​អ្នក​រត់ការ​ធំ​ឈ្មោះ​លីន ។​បើ​គ្មាន​ភ្លើង​ក៍​គ្មាន​ផ្សែង​ដែរ ពោលគឺ​បើ​គ្មាន​សមត្ថកិច្ច​បើកដៃ​ក៍​ម្ចាស់​ទីតាំង​មិន​ហ៊ាន​បើក​ដែរ ។​

    ពាក់ព័ន្ធ​នឹង​ការលើក​ទាំងនេះ នៅ​រសៀល​ថ្ងៃទី​២៨​កុម្ភៈ​ឆ្នាំ​២០១៦​នេះ​លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ បញ្ជា គណបញ្ជាការ​ឯកភាព​ខណ្ឌ ដឹកនាំ​ដោយ​អភិបាលរងខណ្ឌ លោក សក់ ចាន់​កញ្ញា​រិ​ទ្ធ ចុះបង្ក្រាប​ភ្លាមៗ ប៉ុន្តែ​ត្រូវបាន​ខកខាន នៅពេលដែល​ខាង​ប៉ូលិស​បានផ្តល់​ព័​ត៏​មាន​ឱ្យ​ផ្អាក​លេងល្បែង​នៅ​ទីតាំង​ល្បែងភ្នាល់​ខាងលើនេះ ។​

    លោក​ម៉ក់ ហុង  អធិការ​ប៉ូលិស​ខណ្ឌ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨ កុ​ម្ភះ​ថា ល្បែង​ជល់​មាន់​ដែល​បើក​ដំណើរការ​នៅ​សង្កាត់​ក្រាំង​ធ្មង់​នោះ ត្រូវបាន​ឲ្យ​ផ្អាក​ហើយ​។​លោក​បញ្ជាក់ថា "​ខ្ញុំ​បាន​ឲ្យ​គេ​រើ​ទីតាំង​សង្វៀន​ជល់​មាន់​ហើយ ខ្ញុំ​មិន​ឲ្យ​មាន​ទៀត​ទេ ខ្ញុំ​និង​ដាក់​កម្លាំង​ឃ្លាំមើល​ពីថ្ងៃ​ស្អែក​ទៅ បើ​ឃើញ​ខ្ញុំ​និង​ចាប់​" ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់