Ce11db7b ec20 4ca4 86c1 35bedb94865a

អ្នកកាសែត​និង​សប្បុរសជន​រៃអង្គាសប្រាក់​ជួយ​មន្ត្រីប៉ូលិស​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​

     ភ្នំពេញ ៖ អ្នកកាសែត​ក្នុងស្រុក​ជាច្រើន​នាក់​និង​សប្បុរសជន​បាន​រៃអង្គាសប្រាក់​ជួយ​ដល់​លោក លឹម​ សូផន មុខងា​ជា​នាយរង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ប៉ូលិស​ខណ្ឌ​៧​មករា បាន​ទទួលរង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​របួស​ក្បាល​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោ​ង ១ និង​៣០​នាទី ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅត្រង់ចំណុច​មុខក្រសួង​ពាណិជ្ជកម្ម តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ បច្ចុប្បន្ន​លោក​កំពុង​ត្រូវបាន​សង្គ្រោះបន្ទាន់ ក្នុង​បន្ទប់​ស​ង្ក្រោះ​របស់​មន្ទីរពេទ្យ​កាលម៉ែត​។​

    លោក លឹម​ សូផន ជា​មន្ត្រីប៉ូលិស​មួយរូប​ធ្លាប់​ទទួលរង​របួស​ដោ​យ​សារ​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុងការ​ការពារ​សន្តិ​សុខ​ដល់ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល កាលពី ខែវិច្ឆិកា ឆ្នាំ​២០០០ ដោយមាន​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា​ហៅ​កាត់ CFF ​បាន​បើក​ការបាញ់ប្រហារ​មក​តំបន់ក្រសួងការពារជាតិ ឬ​តំបន់​សួនច្បារ​ក្ដាន់​២​ខណៈពេល​លោក​កំពុង​ត្រៀមប្រយុទ្ធ​នៅ​ទីនោះ​។​

    ដោយសារ​មើលឃើញថា​ក្រុមគ្រួសារ​លោក​លឹម​ សូផន ​កំពុង​ជួប​ការខ្វះខាត​ជាខ្លាំង​ក្រុមអ្នកកាសែត​,​ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​និង​សប្បុ​សជនបាន​រៃអង្គាសប្រាក់​តាម​សទ្ធា​ជួយ​ដល់​ក្រុមគ្រួសារ​លោក​ជា​បន្តបន្ទាប់​។​

   ដំណឹង​នេះ​ចាត់ទុកជា​ការអំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​ជួយឧបត្ថម្ភ​ដល់​ការលំបាក​ចំពោះ​គ្រួសារ​លោក​នាពេលនេះ​។​

   ខាងក្រោម​នេះ​ជា បញ្ជីរាយនាម សប្បុរសជន មន្ដ្រីរាជការ និង​អ្នកសារព័ត៌មាន​ជួយឧបត្ថម្ភ ដល់​លោក លឹម​ សូផន ៖
១ . លោក ស សម កាសែត​នគរវត្ត​ ១០​ដុល្លារ​
២. លោក ប្រាក់ វ៉ាន់ដា (​ឡា​យោ​) BTV news  ៥​ម៉ឺន​រៀល​
៣.​លោក ស រស្មី នគរវត្ត ១០​ដុល្លារ​
៤. លោក ម៉ឺន​ កុ​ម្ភះ BTV news ១០​ដុល្លារ​
៥.​លោក ម៉ម លី​ហេង BTV news ៥​ដុល្លារ​
៦.​លោក ង៉ូ​វ ឌី​ណា ហង្ស​មាស​Tv ១០​ដុល្លារ​
៧. លោក ទឹម សា​មិត្ត ១០​ដុល្លារ​(​ត្រូវជា​ពូ លោកម៉ឺន​ កុ​ម្ភះ​)
៨.​លោក ហែម រី​ទ្ធី មេបញ្ជាការ​កង​រាជ​អាវុធ​ខណ្ឌមានជ័យ ១០​ម៉ឺន​រៀល​
៩. លោក លន់ ស៊ីណាត ផ្សារ​ឌុយ​មិុច ១០​ដុល្លារ​
១០. លោក អែម ម៉ូ​លី Tv9 ៥​ដុល្លារ​
១១.​លោក ជួន សុជាតិ ដើម​អ​ម្អិ​ល​១០​ដុល្លារ​
១២.​លោក ស្រេង ដា​រ៉ា post news ៥ម៉ឺន​រៀល​
១៣.​ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឧបត្ថម្ភ  ២០០​ដុល្លារ​

    តួលេខ​នេះ​គិត​ត្រឹម​ម៉ោង​៨​យប់​ថ្ងៃទី​២៨​កុម្ភៈ​ឆ្នាំ​២០១៦  ហើយ​នៅមាន​អ្នកកាសែត​និង​សប្បុរសជន​ជាច្រើន​ទៀត​កំពុងឧបត្ថម្ភ​ជា​បន្តបន្ទាប់​៕
(​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​លោក​ប្រាក់ វ៉ាន់ដា​ហៅ​ឡា​យោ 096 699 388 )​

 

មតិយោបល់