តើធ្វើដូចម្តេចទើបកត់សម្គាល់ដឹងអំពីរោគសញ្ញាដំបៅក្រពះ?

ជាទូទៅ ដំបៅក្រពះ គឺជាជំងឺមួយដែលធ្វើឱ្យក្រពះរបស់អ្នកឈឺ ចុកចាប់។ អ្នកជំនាញនិយាយថា ដំបៅក្រពះ ជាធម្មតាបង្កឡើងដោយសារតែអាស៊ីតរំលាយអាហារលើសច្រើនពេក។ យ៉ាងណាមិញ វាក៏អាចបង្កឡើងដោយសារតែបាក់តេរី ថ្នាំ និងការបរិភោគជាតិអាល់កុលច្រើនពេកផងដែរ។

ប្រសិនបើអ្នកមានដំបៅក្រពះ អ្នកនឹងដឹងថា វាឈឺកម្រិតណា។ ឆាប់ទៅរកការប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត មុននឹងដំបៅនោះបង្កឱ្យហូរឈាមក្នុងក្រពះ ដែលអាចដាក់អ្នកក្នុងគ្រោះថ្នាក់បាន។

ហើយរោគសញ្ញាខាងក្រោមនេះ បើអ្នកមិនចាប់អារម្មណ៍ទេ វាអាចនឹងឱ្យអ្នកហួសពេលបាន។

១. ឈឺពោះត្រង់ម្ដុំចំណុចចន្លោះរវាងដើមទ្រូង និងក្បាលពោះ។ ហើយការឈឺនោះវាអាចវាយប្រហារអ្នកមុន ឬក្រោយបរិភោគអាហារ។
២. បាត់បង់ចំណង់អាហារ។
៣. ឃ្លានហួសប្រមាណ។
៤. ចេះតែចង់ក្អួត និងក្អួត ដោយសារតែដំបៅក្រពះបានកើតឡើងរួចទៅហើយ។
៥. អត់រំលាយអាហារ ដែលបង្កឱ្យឆ្អុលពោះ បន្ទាប់ពីបរិភោគអាហារហើយ។
៦. ហើមពោះ។
៨. លាមកពណ៌ខ្មៅ។
៩. រោគសញ្ញាដូចជំងឺផ្ដាសាយ។ មនុស្សជាច្រើនដែលមានដំបៅក្រពះ ពួកគេមានអារម្មណ៍ថាដូចពួកគេមានជំងឺផ្ដាសាយ។ នៅពេលឆែកមើលសីតុណ្ហភាព ពួកគេគឺធម្មតាមិនមានអ្វីកើតឡើងទាំងអស់។ ដោយវាសម្ដែងទង្វើដូចជំងឺផ្ដាសាយ ដំបៅក្រពះក៏អាចធ្វើឱ្យអ្នកឈឺ និងអស់កម្លាំងល្ហិតល្ហៃផងដែរ។

ក្នុងករណីដែលអ្នកមានរោគសញ្ញាខាងលើ សូមកុំអុលឯក ប្រញាប់ទៅពេទ្យពិនិត្យដើម្បីទទួលយកការព្យាបាលត្រឹមត្រូវពីវេជ្ជបណ្ឌិត មុននឹងដំបៅក្លាយជាឃាតករកាចសាហាវរបស់អ្នក៕

adverise with khmeread

អ្នកនឹងចូលចិត្ត