adverise with khmeread 2ef3e25d 8a4a 4c9e 9d1d 2b2f2e135250

ឆបោក​ពី​ខេត្ត​ពោ​សាត់​រត់​មក​សម្ងំ​លាក់ខ្លួន​នៅ​កៀនស្វាយ​ជាប់​ខ្នោះ​

      កណ្តាល ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​កៀនស្វាយ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខេត្តពោធិ៍សាត់​ធ្វើការ​ឃាត់ខ្លួនតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​តុលាការខេត្ត​ពោធិ៍សាត់​ពីបទ​ឆបោក​ប្រាក់​។​

    ប៉ូលិស​បាន​ឃាត់ខ្លួន​ជ​នស​ង្យ័​យ​ទាំង​២​នាក់​នេះ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ព្រែក​តាកែវ ឃំុ​សំរោង​ធំស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ​សូរ ឡា​សុភ​ក្ត្រា​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ​មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល​ឃំុ​អន្លង់ត្នោត​ស្រុកក្រគរ​ខេត្ត​ពោ​សាត់​និង​ទី​២-​ឈ្មោះ​ហង្ស​អង្គារ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ជាមួយគ្នា​បច្ចុប្បន្ន​រត់គេច​មក​សម្ងំ​ស្នាក់​នៅក្នុង​ឃំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​។​

   លោក​វរសេនីយ៍ឯក​ប៉ា សំអិត​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា ក្រោយ​មានការ​សហការ​ពី​កម្លាំង​ប៉ូលិស​ខេត្តពោធិ៍សាត់​ដឹកនាំ​ដោយលោក​វរសេនីយ៍ត្រី​សន​ធារ៉ា​នាយរង​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​ពោ​សាត់​និង​មានការ​សម្រូប​សម្រួល​ពី​លោក​ហេង​ផេងព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល​កម្លាំង​បានធ្វើការ​ស្រាវជ្រាវ​ចុះ​អនុវត្ត​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ទាំង​២​នាក់​ខាងលើ​តាម​ដី​ក​បង្គាប់​ឲ្យនាំខ្លួន​របស់លោក​ពេជ្រ​ចិន្តា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តពោធិ៍សាត់​លេខ​៨១៩​ចុះ​ថ្ងៃទី​០៧​ខែកញ្ញា​ឆ្នាំ​២០១៥​ពីបទ​ឆបោក​ប្រាក់​ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៤​នៅ​ភូមិ​​កណ្តាល​ឃំុ​អន្លង់ត្នោត​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​ហើយ​បាន​រត់គេច​មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​ទឹកដី​ស្រុក​កៀនស្វាយ​។​

   បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​ទាំង​២​នាក់​បាន​កសាង​សំណំ​ុ​រឿង​ប្រគល់ជូន​កម្លាំង​ប៉ូលិស​ខេត្តពោធិ៍សាត់​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់