Google តាមដានទីតាំងរបស់អ្នកប្រើស្មាតហ្វូនគ្រប់រូបលើពិភពលោក ទោះបិទ Location ក៏វានៅតែតាមដានយើង

Google ចង់ដឹងថា អ្នកនៅទីណាខ្លាំងបំផុត រាល់កំណត់ត្រាចលនារបស់អ្នក បើទោះជាអ្នកមិនបានប្រាប់ទៅពួកគេក៏ដោយ។

ការស៊ើបអង្កេតទីភ្នាក់ងារសារព័ត៌មាន Associated Press មួយបានរកឃើញថា សេវារបស់ Google ជាច្រើននៅលើឧបករណ៍ Android និង iPhone បានផ្ទុកទិន្នន័យទីតាំងរបស់អ្នក បើទោះជាអ្នកបានប្រើកម្មវិធីឯកជន ដែលនិយាយថា វានឹងបង្ការ Google ពីការធ្វើដូច្នេះក៏ដោយ។

អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រកុំព្យូទ័រនៅ Princeton បានឯកភាពលើការរកឃើញរបស់ Associated Press។

កម្មវិធីជាច្រើនរបស់ Google បានស្នើសុំការអនុញ្ញាតដើម្បីប្រើព័ត៌មានទីតាំងរបស់អ្នក។ កម្មវិធីមួយដូចជា Google Maps នឹងតម្រូវអ្នកឱ្យបើកមុខងារ Location ដើម្បីចាប់ទីតាំងរបស់អ្នក បើជាអ្នកមិនបានបើកមុខងារនេះក៏ដោយ។ ហើយប្រសិនបើអ្នកអនុញ្ញាតឱ្យ Google កត់ត្រារាល់ទីតាំងរបស់អ្នក វានឹងបង្ហាញប្រវត្តិទីតាំងរបស់អ្នកជាប្រចាំឱ្យអ្នកឃើញតែម្ដង។

ដោយផ្ទុកទិន្នន័យពីមួយនាទីទៅមួយនាទីរាល់ការធ្វើដំណើររបស់អ្នក ឯកជនភាពស្ថិតក្នុងគ្រោះថ្នាក់ ហើយវាក៏ត្រូវបានប្រើដោយប៉ូលិសដើម្បីធ្វើការស្វែងរកទីតាំងរបស់ជនសង្ស័យណាម្នាក់ផងដែរ។ ដូចជាករណីប៉ូលិសក្នុងទីក្រុង Raleigh ក្នុងរដ្ឋ North Carolina បានបម្រើក្នុង Google អស់ជាច្រើនឆ្នាំដើម្បីស្វែងរកឧបករណ៍ដែលនៅជិតកន្លែងកន្លែងឃាតកម្មមួយជាដើម៕
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16