adverise with khmeread 2

ឆក់យក​កាបូប​ភ្ញៀវ​ទេសចរណ៍​ចិន​ជាប់​ខ្នោះ​ម្នាក់​រត់​រួច​ម្នាក់ តែ​បាត់​កាបូប​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៧​កុម្ភៈ​ឆ្នាំ​២០១៦​នៅមុខសណ្ឋាគារ​ឡែ​ន​ស្កែ​តទី​តាំង​ផ្ទះ​លេខ​៤៤៣​ផ្លូវ​លេខ​២៥៨​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ  រ៉ា​ន់ សាហា​ស័ក្តិ វិបុល ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះ​លេខ​១៥៣​អឺ​០ ផ្លូវ​ព្រះ​នរោត្តម​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ បក្ខពួក​ម្នាក់ទៀត​យក​កាបូបស្ពាយ​ទៅ​បាត់​។​

     វត្ថុតាង​ចាប់យក​បាន​មាន ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ​C125​ ពណ៌​ខ្មៅ​សេរី​២០១៦​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FM-3876 ​ជា​មធ្យោបាយជិះ​ធ្វើ​សកម្មភាពរ​បស់ជនស​ង្ស័​យ​។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ​THEAN. FUNGYENG​ ភេទ​ស្រី​អាយុ​៧០​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​ទេសចរណ៍ ស្នាក់នៅ​សណ្ឋាគារ​ឡែ​ន​ស្កែ​តទី​តាំងផ្ទះ​លេខ​៤៤៣​ផ្លូវ​លេខ​២៥៨​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​។​សម្ភារៈ​បាត់បង់​កាបូប​ស្ពាយ​មួយ​លុយ​១១០០​ដុល្លារ​,​លុយ​ចិន​៨០០​យេន​,​លិខិតឆ្លងដែន​មួយ​,​អត្តសញ្ញាណប័ណ្ណ​១,​កាត ​ATM​ មួយ​,​ទូរស័ព្ទដៃ​មួយ​ម៉ាក​ JUPEN​ ត្រូវបាន​ជនសង្ស័យ​ជា​បក្ខពួក​យក​រត់គេចខ្លួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់