អាន ១០ ចំណុចនេះហើយ ទើបដឹងថា ស្រីៗពិបាករកបានប្តីល្អធ្លាក់ពីឋានសួគ៌ណាស់!

តើបុរសប្រភេទណា ដែលអ្នកចង់បានជាស្វាមី? បុរសឆ្លាត បុរសមានចំណេះខ្ពង់ខ្ពស់ បុរសសង្ហា? ពិតណាស់ គ្មាននោះទេប្តីល្អឥតខ្ចោះសម្រាប់នារីគ្រប់រូបនៅលើលោកនេះ។ អាន ១០ ចំណុចខាងក្រោមនេះហើយ ទើបដឹងថា នារីយើងពិតជាកម្សត់មែន ដែលតាមរកប្តីប្រភេទធ្លាក់មកពីឋានសួគ៌ តែរកមិនបាន។

១. រកបុរសសង្ហា តែគាត់អន់ប្រាជ្ញា។ 
២. រកបុរសអស្ចារ្យ តែគាត់ម៉ឺងម៉ាត់គ្រប់យ៉ាងពេក។
៣. រកបុរសអ្នកមាន តែគាត់ខ្វះការគោរព។ 
៤. រកបុរសខិតខំប្រឹងប្រែង តែគាត់គ្មានពេលវេលាសម្រាប់អ្នក។
៥. រកបុរសមុខស្អាត តែអតីតសង្សារគាត់នៅតែតេមករំខាន។
៦. រកបុរសរមទម តែគាត់អត់លុយ។
៧. រកបុរសមានទំនួលខុសត្រូវខ្ពស់ តែគាត់គ្មានមនោសញ្ចេតនាស្នេហា។
៨. រកបុរសមានចំណេះដឹងខ្ពស់ខ្ពស់ តែគាត់យល់ថាគាត់ត្រូវគ្រប់យ៉ាង។
៩. រកបុរសអត់ចំណេះ តែគាត់ឆាប់ខឹងពេលអ្នកគ្រាន់តែកែកំហុសរបស់គាត់។
១០. រកបុរសឆ្លាត តែគាត់កុហកអ្នកគ្រប់ពេល៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...