បើមិនចង់ឱ្យក្មេងកាចនិងល្ងង់ខ្លៅពេលធំឡើងទេ កុំប្រព្រឹត្តរឿងមួយនេះ ពេលប្រៀនប្រដៅពួកគេ!

យោងតាមការស្រាវជ្រាវមួយធ្វើឡើងដោយសាកលវិទ្យាល័យ Pittsburgh បានឱ្យដឹងថា ការស្រែកគំហកដាក់ក្មេង បង្កឱ្យមានការផ្លាស់ប្ដូរអត្តចរិតរបស់ពួកគេ។

ក្មេងៗ ដែលជារឿយត្រូវគេស្ដី នឹងបង្ហាញភាពក្ដៅក្រហាយ កម្រោលចូល ផ្ដល់តម្លៃខ្លួនឯងទាប និងថប់បារម្ភ។ ការស្រែកដាក់ក្មេង គឺដូចគ្នាទៅនឹងការពិន័យលើផ្លូវរាងកាយដែរ។

ហើយក្មេងៗនឹងមិនអាចមានអត្តចរិតល្អ និងរៀនពីការគ្រប់គ្រងអារម្មណ៍របស់ពួកគេបានទេ ប្រសិនបើខ្លួនអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានផងនោះ។

ប្រការដែលល្អបំផុត គឺនៅពេលអ្នកមានអារម្មណ៍ក្ដៅក្រហាយ អ្នកគ្រាន់តែចាកចេញពីក្មេងៗប៉ុន្មាននាទីសិនដើម្បីជៀសវាងការស្រែកដាក់ក្មេង។

ក្មេងៗមិនស័ក្ដិសមនឹងទទួលយកកំហឹងរបស់អ្នកនោះទេ ហើយប្រសិនបើអ្នកចង់ឱ្យពួកគេមានសុខភាពល្អ និងជោគជ័យ បន្ទាប់មកលើកលែងឱ្យខ្លួនឯង និងរៀនពីកំហុសដែលបានកើតឡើង៕

adverise with khmeread

អ្នកនឹងចូលចិត្ត