adverise with khmeread F90b4e9e 455a 42b2 afa5 8f202b37413c

បត់​រថយន្ត​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត បុក​ចំ​ពីមុខ​ពេញ​ក្ឌាំង​

      ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយគ្រឿង​បាន​បើក​បត់​ឆ្លងផ្លូវ​លឿន​មិន​ប្រយ័ត្ន ត្រូវបាន​រថយន្ត​តូយ៉ូតា​ប្រាយ​តុ​ន បើក​បុក​ចំ​ពីមុខ​ពេញទំហឹងបណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។​

     គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហូ​តែ​ល អ៊ិន​ធ័​រខន តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

      ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើ​ហេតុ​គឺមាន​រថយន្ត​ឡិច​ស៊ី​ស ​LX570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2Q.2588 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ពី​ត្បួ​ង​មក​ជើង ។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បទ​ឆត់​ឆ្វេង​ទំនងជា​ប្រញាប់​ឆ្លង​ចូលទៅ​ហូ​តែ​ល អិន​ធ័​រ​ខន ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​តូយ៉ូតា​ប្រាយ​តុ​នពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2U.2262 បាន​បើក​មកពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​លឿន​ហើយ​បាន​វ៉ា​ក់​អើ​ជាមួយនិង​រថយន្ត​ឡិច​ស៊ី​ស​នោះ ក៏បាន​បុកគ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង តែ​សំណាងល្អ​ដែល​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ​។​

        ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បាន​សម្របសម្រួល​គ្នា​អស់​រយៈពេល​ជិត​១​ម៉ោង​តែ​មិនត្រូវ​គ្នា​នោះទេ ទើប​សមត្ថកិច្ច​ជំនាញ​ធ្វើការវាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​នោះ​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធីនៅពេលក្រោយ ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់