adverise with khmeread 0e3a5bcd 8951 46c4 8b55 8e86af707666

ឃាត់ជនសង្ស័យ ៣​នាក់ធ្វើសកម្មភាពគាស់​ផ្ទះលួច​ម៉ូតូ​៣​គ្រឿង

    ភ្នំពេញ​៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញឃាត់ខ្លួន ខណៈពេល​កំពុង​ធ្វើ​សកម្មភាព គាស់​ទម្លាយទ្វា​រផ្ទះលួច​យក​ម៉ូតូ ចំនួន ៣ គ្រឿង​កាលពី​ថ្ងៃទី​៨ ធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ លេខ​៥៧ ផ្លូវ​លេខ​៣១៨សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។
     ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យ ទី​១-​ឈ្មោះ ពេជ្រ រស្មី​ប៊ី ភេទ ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​២២៨ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក មុខរបរ មិន​ពិតប្រាកដ​ទី​២-​ឈ្មោះ​សុង ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ មិន​ពិតប្រាកដ និង​ទី​៣-​ឈ្មោះ​ឌុ​ក រ៉ា​មេ​ត  ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក មុខរបរ មិន​ពិតប្រាកដ​។
     ប៉ូលិសបន្តថា បន្ទាប់​ពី​ជនសង្ស័យបានធ្វើ​សកម្មភាព លួច​ម៉ូតូ ម៉ាក Nex ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-3014 នៅ​ចំណុចមុខ​ផ្ទះ​គ្មាន​លេខ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក អស់រយៈពេល​ពីរ​ម៉ោង​ក្រោយ កម្លាំងប៉ូលិសការិយាល័យ​នគរបាល​ព្រហ្ម​កម្រិតធ្ងន់ ធ្វើការ​បង្ក្រាប​បាន​នៅ​ម្តុំ​លូ​ប្រាំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដកហូត​បាន​ម៉ូតូ ចំនួន​៣ គ្រឿង ។
    ​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៣ នាក់​ត្រូវបាន ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់