adverise with khmeread 5e1e15a5 cfdd 4e6b 8f61 f1a7af23c840

រថយន្ដ​ហាយ​ឡែ​ន​ឌ័​របុក​គ្នា​ជាមួយ ម៉ូតូ​អូស​ប្រហែល​១០​ម៉ែត្រ​ស្លាប់​ម្នា​ក់ឆក់​និង​របួសធ្ងន់​ម្នាក់​

     ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀតរ​របួសធ្ងន់​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈដែល​ពួកគាត់កំពុងតែ ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ហើយ​ត្រូវ​រថយន្ដ​ហាយ​ឡែ​ន​ឌ័​របើក​ក្នុង​ល្បឿន​លឿន​ដោយ​មិនមាន​ការប្រុងប្រយ័ត្ន​បាន ជ្រុល​បុក​ចំ​ពីមុខពេញទំហឹង​តែម្តង​។​

     គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ឃ្លាំង​សាំង តាម​បណ្ដោយ​ផ្លូវជាតិលេខ​៥ ស្ថិតក្នុង​សង្កាត់ ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ  រាជធានី​ភ្នំពេញ​។​

   ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហ្វុ​ង ឌឹ​ក​ចុក ជា​ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ​ទី​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ កំពុងស្នាក់នៅ​មន្ទីរពេទ្យ​។​

   សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​ពល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ឌ្រី​ម ​C125 ពណ៌​ខ្មៅ ពាក់ស្លាក​លេខ សៀមរាប​1H-2094 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ដ​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ព​ណ៍សរ  គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​បញ្ច្រាសទិស​គ្នា​)​បើក​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​និង​អូស​ប្រហែល​១០​ម៉ែត្រ​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​និងអ្នកជិះ​ពីក្រោយ​រងរបួស​ធ្ងន់​។​

   ប្រភព​ដដែល​បាន​បន្តថា​ក្រោយពេល​កើតហេតុ​រថយន្ដ​សង្គ្រោះបន្ទាន់​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​ម្ចាស់រថយន្ដ​ត្រូវបាន​ស​ម្លាំ​ង​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ឬ​ស្សី​កែវ​។​

  បន្ទាប់មក​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្ន​ពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់