adverise with khmeread 582d63d9 5e41 472e af65 ca5ce71cbaca

ឆ្លង​ចរន្ត​ខ្សែភ្លើង​អាំង​វ៉ុល​ទ័​រ រថយន្តក្រុង​មួយគ្រឿង​ឆាបឆេះ​នៅ​ផ្លូវជាតិ​លេខ​៤

     ភ្នំពេញ ៖ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស​ម​ត្ថ​កិច្ច​ជាច្រើន​គ្រឿង​បាន ចេញ​អន្តរាគមន៍​ទាំង​កណ្តាលយប់ ដោយសារ​រថយន្តក្រុង របស់​ក្រុមហ៊ុន​វិ​រះប៊ុន​ថាំ ឆ្លង​ខ្សែរ​ភលើង អាំង​វ៉ុល​ទ័​រ​ខាងក្រោម បណ្តាល​ឲ្យ​ឆេះ​ភ្លាម​មួយ​ធ្វើ​ឲ្យ​តៃកុង​និង​ព្រូ​រថយន្ត​ចំនួន​២​នាក់​ទៀត​បាន​រត់​រួច តែ​ពិតជា​សំណាងល្អណាស់​ដែល​រថយន្តក្រុង​នេះ​មិនបាន​ដឹក​អ្នកដំណើរ ម្ល៉េះ​មិនដឹង​ជាមាន​អ្នកស្លាប់​និង​រងរបួស​ប៉ុន្មាន​នាក់​នោ​ទេ ។​

     ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កាលពី​វេលា​ម៉ោង ១២ និង ១៥​នាទី​យប់​ឈានចូល​ថ្ងៃទី ២៩ កុ​ម្ភះ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ជិតអតីត​បញ្ជរ​បង់ប្រាក់​កំបូល ជាង​២០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​គល់ សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ​។​

       តាម​ប្រភពពី តៃកុង​រថយន្ត​ខាងលើ​មានឈ្មោះ​ឃិត ណាត អាយុ ៣៩​ឆ្នាំ ជា​អ្នក​រថយន្ត​ក្រុម​ឲ្យ​ក្រុមហ៊ុន​វិ​រៈ ប៊ុន​ថាំ បាន​ឲ្យ​ដឹងថា នៅ​មុនពេលកើតហេតុ គឺ​គាត់​បាន​បើករថយន្ត​ចេញពី​ភ្នំពេញ​ទៅ ម្តំ​ុ​ស្ទឹងច្រាល ខេត្ត​ព្រះសីហនុ ។​

    ខណៈ​បើក​ជិត​ដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ផ្សែងហុយ​ចេញពី​ក្រោម​រថយន្ត​ខាងមុខ ហើយ​មាន​បែក​ផ្កាភ្លើង​ព្រៀកៗ​បង្ក​ជា​ផ្សែង​ខ្មួរ​ខ្មាញ់ពេញ​រថយន្ត ។ ភ្លាមនោះ​អ្នកបើករថយន្ត​បាន​ឈប់​ហើយ​និង​ព្រូ​ម្នាក់​នាំគ្នា​រត់ចេញ ។ ចំណែក​ព្រូ​ម្នាក់ទៀត​កំពុងតែ​ដេក​នៅ​កៅអី​ខាងក្រោយ បានបើក​បង្អួច​កញ្ចក់​លោត​ចេញមកក្រៅ ដោយសារតែ​ភ្លើង​ឆេះ​ចំ​ច្រកទ្វារ​ចេញ​តែម្តង​។​

     ដោយ​កន្លែងកើតហេតុ​នៅជាប់​និង​ព្រំប្រទល់​ស្រុក​អង្គស្នួល ភ្លាមនោះ​ក៏មាន​រថយន្ត​ពន្លត់​របស់​អធិការ​ស្រុក​អង្គស្នួល​ចេញមក​ពន្លត់​បាញ់​អស់​១​គ្រឿង​បាន​អស់​ទឹក​រថយន្ត​ក៏​ទៅ​ដាក់បញ្ចូល​ទឹក ។ បន្ទាប់មក​ក៏មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុម​សង្គ្រោះបន្ទាន់​របស់​កងពល​តូច​លេខ​៧០អង្គភាព​៧១១ ចេញ​រថយន្ត​៣​គ្រឿង​រថយន្ត​សាមុយ​១​គ្រឿង សរុប​៤​គ្រឿង តែ​បាញ់​អស់​១​គ្រឿង​ក៏បាន​រលត់​១០០​ភាគរយ ហើយ​ខូចខាត​ជាង​៩០​ភាគរយ​។​

    ក្រោយពេល​កើតហេតុ អ្នកបើក​បរបាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ឲ្យ​យក​រថយន្ត​មក​ស្ទួ​ច​យកទៅ​ដោយ​ខ្លួនឯង​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់