មិននឹកស្មាន! ពិសាទឹកខ្ទឹមសរាល់ថ្ងៃ ដូចមានខែលការពារខ្លួនពីជំងឺទូទៅឃើញរាល់ថ្ងៃ

ញ៉ាំតែទឹកខ្ទឹមសមួយកែវជាប្រចាំ អនុញ្ញាតឱ្យអ្នករីករាយជាមួយនឹងសុខភាពល្អ ចាប់ពីការពង្រឹងប្រព័ន្ធភាពស៊ាំរហូតដល់ការកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល។ ហើយនៅក្នុងអត្ថបទនេះ អ្នកនឹងដឹងអំពីអត្ថប្រយោជន៍យ៉ាងច្រើនពីការបរិភោគតែខ្ទឹមស និងពីរបៀបធ្វើទឹកខ្ទឹមស។

ប្រសិនបើអ្នក មិត្តភក្តិ ឬគ្រួសារដែលចង់បានការព្យាបាលដោយធម្មជាតិ នេះជាអត្ថបទដែលអ្នកត្រូវចែករំលែកដល់ពួកគាត់។

មុននឹងដឹងថាហេតុអ្វីអ្នកគួរបរិភោគទឹកខ្ទឹមស អ្នកត្រូវដឹងអំពីរបៀបធ្វើទឹកខ្ទឹមសជាមុនសិន។

* គ្រឿងផ្សំ និងរៀបធ្វើ៖
- យកទឹក ៣ កែវដាក់ចូលក្នុងកូនឆ្នាំង។
- បកខ្ទឹមស ៣ ទៅ ៤ កំពឹសបកសំបក រួចកាត់វាជាពីរ។
- ដាក់ចូលក្នុងឆ្នាំងទឹក និងដាំវាឱ្យពុះ។
- នៅពេលវាពុះ ដកចេញពីចង្ក្រាន។
- បន្ទាប់មកស្រង់ខ្ទឹមសចេញ។
- ដាក់ទឹកក្រូចឆ្មា និងទឹកឃ្មុំកន្លះកែវចូលទៅក្នុងឆ្នាំងទឹក ហើយកូរឱ្យសព្វ។
- ពិសាមួយកែវ សល់ទុកក្នុងទូទឹកកក ហើយមុននឹងយកញ៉ាំវិញ ត្រូវកម្ដៅវាម្ដងទៀតសិន។

* អត្ថប្រយោជន៍នៃការបរិភោគទឹកខ្ទឹមស
- ជំរុញប្រព័ន្ធភាពស៊ាំ
- បញ្ចុះសម្ពាធឈាម និងជាតិកូឡេស្ដេរ៉ុល
- សម្រកទម្ងន់
- បំបាត់ការឈឺចាប់ក្នុងក្រអូមមាត់ និងដំបៅក្រពះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត