adverise with khmeread Extensify

អ្នក​អាច​លេង Tweak បាន​ដោយ​មិនបាច់​មាន Jailbreak តាមរយៈ​កម្មវិធី​មួយ​នេះ​

​    ​Extensify គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ឧបករណ៍​ដែល​មិនអាច Jailbreak ឬ​មិនមាន Jailbreak​។ Extensify គឺជា Tweak Store ដែល​អនុញ្ញាត​ឲ្យ​ផ្លាស់ប្ដូរ​លក្ខណៈសម្បត្តិរ​បស់​កម្មវិធី​នៅលើ App Store បាន​។

​    ​រាល់ Tweak ទាំងអស់​នៅលើ Extensify មិនត្រូវ​ការ​ឲ្យ​ទូរស័ព្ទ​អ្នក Jailbreak នោះទេ​។ កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ការសម្រេចចិត្ត​របស់ Apple ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​អាច​ប្រើប្រាស់​នូវ​កម្មវិធី​ភាគី​ទី​បី​របស់ Tweak នៅលើ iOS App​។​

​    ​Tweak ខាងក្នុង Extensify ត្រូវបាន​គេ​ហៅថា Exo ហើយ​អ្នកប្រើប្រាស់​អាច​ដោ​ន​ឡូត​កម្មវិធី​តាម​ពីរ​ប្រភេទ​គឺ​គិតលុយ (Paid Version) និង​មិន​គិតលុយ (Free Version)​។​

​    ​ប៉ុន្ដែ​កម្មវិធី​នៅលើ Extesify វា​មិន​ដូចគ្នា​ទៅ​ឧបករណ៍​ដែរ Jailbreak នោះទេ ដែល​វា​មិនអាច​ធ្វើការ​កែប្រែ​មុខងារ​នៅ​ប្រព័ន្ធ iOS នោះទេ​។​

​    ​មុននឹង​អ្នក​អាច​ប្រើ​នូវ Tweak ទាំងអស់​បាន​អ្នក​ត្រូវ​ដំឡើង Exo នៅលើ​កម្មវិធី Extensify ជាមុនសិន​។ ហើយ​អ្នក​អាចធ្វើ​ការ​ដោ​ន​ឡូត​កម្មវិធី Extensify តាមរយៈ​វេ​ប​សាយ www.extensify.io ។ ប៉ុន្ដែ​យ៉ាងណា​កម្មវិធី​នេះ​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​ហើយ​៕

 

adverise with khmeread
ប្រភព៖ 9to5mac

អ្នកនឹងចូលចិត្ត

មតិយោបល់