adverise with khmeread 123b483b 9ddc 4f87 9703 a57d981bd5ce

ស្រវឹងស្រា​បើករថយន្ត​លឿន​បួង​ចង្កូត​មិនទាន់​ហោះ​បុករ​ទះ​លក់​មាន់​ធ្លាក់​ប្រឡាយ​

     ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ក្នុង​ល្បឿន​យ៉ាង​លឿន បត់​ឆ្លងផ្លូវ​បួង​ចង្កូត​មិនទាន់បាន​ហោះ​ទៅបុក​រទេះ​លក់​មាន​បង្វិល រួច​ធ្លាក់ប្រឡាយ​ទឹកស្អុយ បណ្តាលឱ្យ​រង​ការខូចខាត​រថយន្ត សំណាង​អ្នកបើករថយន្ត​មិនមាន​រងរបួស ។​

    ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុចស្ពានដែក ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

          ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ទំនើប​
​ពណ៍​ស្ករ​ម៉ាក MC ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-8055 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោគជាំ​បាន​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ទិសដៅ​ពី​កើ​តទៅ​លិច​។​

    ពេលមកដល់​ចំណុចកើតហេតុ​បត់​បួង​ចង្កូត​មិនទាន់ បាន​ហោះ​ទៅបុករ​ទះ​លក់​មាន់ និង​ធ្លាក់​ប្រឡាយ​ទឹកស្អុយ បណ្តាលឱ្យ​រង​ការខូចខាតយ៉ាងដំណំ សំណាងល្អ​មិនមាន​នរណាម្នាក់​រងរ​បួស ។​

   ភ្លាមៗ​នោះ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​គល់ស្ពាន បាន​ឃាត់​ម្ចាស់​រថយន្ត​ឱ្យ​ដោះស្រាយ​ជាមួយ​ម្ចាស់​រទេះ​រងគ្រោះ ។ ប៉ុន្តែ​បែរ​បុរស​ម្នាក់​នោះនិយាយ​ទាំង​អាកា​រៈ​ស្រវឹង​ថា "​មិន​សង​នោះទេ​បើ​ចង់​ទៅដល់​ណា​ក៏​ទៅៗ "​។​

          ក្រោយមក​ក្រុមគ្រួសារ​ជនបង្ក​បានមក​ដោះស្រាយ​សំណង់​ឱ្យ​ជនរងគ្រោះ រួច​ក៏​ហៅ​រថយន្តស្ទូច ឱ្យមក​ស្ទូច​យក​រថយន្ត​ទៅផ្ទះ​បាត់ ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់