សាច់អាំងសានតាហ្វេស្តេក​ល្បីនៅថៃ​​ បានមកដល់កម្ពុជាឆាប់ឆាប់នេះ!!

​ដោយ-ខ្មែររីដ
​ភ្នំពេញ-កាលពីកន្លងទៅថ្មីៗនេះក្រុមហ៊ុនវិនិយោគ Sopheavorn Investment Co.Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការចែកចាយ ក៏ដូចជាការផ្គត់ផ្គង់សាច់អាំងដ៏ល្បីនៅប្រទេសថៃមកបើកដំណើរការនៅប្រទេសកម្ពុជា​ដែលផ្តល់សិទ្ធិដោយក្រុមហ៊ុន​​​ KT Restaurant Co. Ltd,​​​​​ នៅយីហោ​ សានតាហ្វេស្តេក (Santa Fé Steak ) ដែលជាសាច់អាំងល្បីឈ្មោះមានរហូតដល់១១០សាខាក្នុងប្រទេស។

​លោកស្រី ឌីម សុភាវ័ន្ត​​ អគ្គនាយាកានៃក្រុមហ៊ុនសុភាវ័ន្តអ៊ិនវេសមែន ខូល អិល ធី ឌី មានប្រសាសន៏ថា” លោកស្រីមានសេចក្តីរីករាយណាស់ដែលបានក្លាយជាដៃគូអាជីវកម្ម ជាមួយ KT Restaurant Co. Ltd. ដែលជាក្រុមហ៊ុនដ៏ល្បីនិងឈានមុខគេខាងភោជនីយដ្ឋាន សាច់ស្តេកនៅប្រទេសថៃ ។ សាច់អាំងស្តេក គឺជាសាច់ ដែលមានសក្តានុពលនិងមាន កំណើនខ្ពស់នៅក្នុងប្រទេសថៃ លោកស្រី សុភាវ័ន្ត ក៏បានបន្តទៀតថា លោកស្រីនឹងខិតខំ ផ្សព្វផ្សាយ ទីផ្សារនិងបង្កើតមឺនុយថ្មីៗ ដើម្បីអោយភោជនីយដ្ឋានសាច់ស្តេកសាន់តាហ្វេ ដែលមានការគាំទ្រយ៉ាងច្រើនពីប្រជាជនថៃទទួលបានការគាំទ្រពីប្រជាជនកម្ពុជាផងដែរ​ ជាពិសេស លោកស្រីនឹងខិតខំបើកសាខាសានតាហ្វេស្តេក (Santa Fé Steak )​ អោយបាន៥សាខាបន្ថែមទៀត​ ក្នុងចន្លោះ២០១៨រហូតដល់ឆ្នាំ២០២៣ខាងមុខ”។

​លោក សុរ៉ាឆៃ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនខេធី ខូអិលធីឌី បានមានប្រសាសន៍ថា "សានតាហ្វេស្តេក បានដំណើរការក្នុងប្រទេសថៃអស់រយៈពេលជាង 14ឆ្នាំ មកហើយ ដោយមានហាងនៅទីក្រុងបាងកក និងតាមបណ្តាខេត្តទូទាំងប្រទេសថៃ ហើយ នឹងបន្តពង្រីកទៅគ្រប់ដណ្តប់តំបន់ទាំងអស់ពេញប្រទេសថៃ។ ជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីផ្តល់អោយអតិថជននៅរស់ជាតិពិសេស នៃសាច់ស្តេកនិងគ្រឿងផ្សំ ដែលបាននាំចូលពីជំវិញពិភពលោក ព្រមទាំងការចម្អិនយ៉ាងសម្រិតសម្រាំង បន្ថែមជាមួយនឹងសេវាកម្មអតិជនដ៏ល្អ សាន់តាហ្វេ បានក្លាយជាភោជនីយដ្ឋានសាច់អាំងឈានមុខនៅគេនៅប្រទេសថៃ។

​លោកសុរ៉ាឆៃ បានបន្តទៀតថា នៅក្នុងលក្ខខណ្ឌគុណភាព នឹងបរិមាណ (ចំនួនហាងលក់ និង ការលក់កាន់តែច្រើន)ទីផ្សារអន្តរជាតិគឺជាគោលដៅ ដ៏សំខាន់មួយសម្រាប់ សាន់តាហ្វេស្តេក  Sopheavorn Investment Co. Ltd. គឺជាដៃគូវិនិយោគដ៏រឹងមាំមួយរបស់យើង។ យើងសង្ឃឹមថា សានតាហ្វេស្តេក នៃព្រះរាជាណាចក្រកម្ពុជា នឹងទទួល បានការគាំទ្រ យ៉ាងច្រើនពីអតិថិជនហើយនឹងធ្វើការពង្រីកសាខាសាខារបស់ខ្លួនជាបន្តរបន្ទាប់ដូចនៅប្រទេសថៃផងដែរ។"

​សូមបញ្ជាក់ថា ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន​ Sopheavorn Investment Co. Ltd​. និងក្រុមហ៊ុន​​ KT Restaurant Co. Ltd. ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី 14 ខែសីហាឆ្នាំ 2018 នៅ តំបន់ពាណិជ្ជកម្មនៅទីក្រុងបាងកក ផ្សារទំនើប Central World ជាន់ទីបី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី លោកជំទាវឧកញ្ញា សៀង ចាន់ហេង អគ្គនាយិកា នៃក្រុមហ៊ុន ហេងអភិវឌ្ឍន៏ ខូលអិលធីឌី នៃព្រះរាជាណាចក្រកម្ពុជា៕

adverise with khmeread