តារាស្រី Scarlett Johansson ជាប់ជាតារាស្រីហូលីវូដ មានប្រាក់ចំណូលខ្ពស់បំផុតប្រចាំឆ្នាំ

          តារាស្រីហូលីវូដ Scarlett Johansson បាន​នាំមុខគេក្នុង​ចំណោម​តារាស្រី​ហូលីវូដ​ដែលមាន​ប្រាក់ចំណូល​ខ្ពស់បំផុត ដោយ​នាំមុខ​ដាច់តារាស្រី Angelina Jolie និង​ Jennifer Aniston ដែល​ឈរនៅលេខរៀងទី​២​និង​ទី​៣​បន្តបន្ទាប់គ្នា។    

          តារាស្រី Emma Stone ដណ្តើម​បាន​ចំណាត់ថ្នាក់កំពូល​កាល​ពីឆ្នាំ​២០១៧​ ជាមួយ​នឹង​ចំណូល​២៦​លានផោន​ ប៉ុន្តែ​តារាស្រី Johansson ដែល​សម្តែង​រឿង

​ល្បីៗ​ជា​ច្រើន​នោះ រកបាន​ចំណូល​រហូត​ដល់​៤០,៥លាន​ដុល្លារនៅ​ឆ្នាំ​នេះ នេះបើ​តាមសេចក្តី​រាយការណ៍​របស់​ទស្សនាវដ្តី​ Forbes ។

          រឿង Avengers គឺជា​ហេតុផល​ចម្បង​សម្រាប់ចំណូល​របស់​តារាស្រី Johansson ហើយ​នឹង​បង្ហាញមុខ​ក្នុង​ភាព​យន្តថ្មី​រឿង Black Widow នៅឆ្នាំ​២០១៩។

          Johansson បាន​ចេញ​ផ្សាយ​ភាព​យន្ត​ពីរ​ក្នុងឆ្នាំ​២០១៧​ គឺរឿង Rough Night និង​រឿង Ghost in the Shell ដែល​ក្នុង​នោះ នាងរងការរិះគន់​ដោយសារសម្តែង​ជា​តួអង្គជនជាតិជប៉ុន។

          ឆ្នាំ​នេះ តារាស្រី Johansson សម្តែង​ក្នុង​រឿង​ Isle of Dogs និង​រឿង Avengers: Infinity War ។ សម្រាប់រឿង Avengers: Infinity War Johansson ត្រូវ​បាន​តាមពីក្រោយ​យ៉ាងប្រកិត​ប្រកៀក​ដោយ​តារាស្រី Jolie ដែល​ឈរនៅលេខរៀងទី​២ ជា​មួយនឹង​ចំណូល​២៨លានផោន​សម្រាប់ឆ្នាំ​នេះ។

          បន្ទាប់ពី Jolie គឺតារាស្រី​ដ៏ពេញនិយម​ Aniston ដែល​រកបាន​ចំណូល​ ១៩,៥ លានដុល្លារ ដែលចំណូល​ភាគច្រើន​របស់នាង​រកបាន​តាមរយៈ​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​អាកាសចរ Emirates ក្រុមហ៊ុន Smartwater និងក្រុហ៊ុន Aveeno៕

adverise with khmeread