ដោយសារនៅអាមេរិកចាប់ផ្តើមយកមាន់មកធ្វើជាសត្វចិញ្ចឹមដូចឆ្កែ ឥឡូវអ្នកបើកអាជីវកម្មលក់កន្ទបមាន់កំពុងកាក់កប

តំបន់ទីក្រុងដូចបុរី New York ទីក្រុង Danver និងទីក្រុង Los Angeles បានក្លាយជាប្រពៃណីទៅហើយក្នុងការចិញ្ចឹមសត្វឆ្មា ឆ្កែ និងសត្វមាន់ ធ្វើជាសត្វចិញ្ចឹម។ បើទោះជាការចិញ្ចឹមមាន់ភាគច្រើន គឺជាកសិករ វាមិនមែនន័យថាអ្នកក្រុងមិនអាចយកវាមកធ្វើជាសត្វចិញ្ចឹមបាននោះទេ។

Julie Baker ស្ដ្រីសហក្រិនម្នាក់មកពីទីក្រុង New Hampshire កំពុងកើបលុយកប់ក្ដោងលើការបង្កើតកន្ទបលាមកសម្រាប់សត្វមាន់។ ជាការពិត កន្ទបមាន់! នាងបានរកប្រាក់បានប្រ​មាណ ៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំពីជំនួញនេះ ដែលមិនមែនជាការផ្លាស់ប្តូរបន្តិចបន្តួចនោះទេ។

កាលពី ១០ ឆ្នាំមុន Baker មានកសិដ្ឋាននៅទីក្រុង Claremont ហើយនាងចិញ្ចឹមមាន់យ៉ាងច្រើនជាមួយនឹងកូនស្រីរបស់នាង។ ពួកគេបានឃើញវីដេអូយូធូបមួយនៃមាន់ស្លៀកកន្ទប ដូច្នេះពួកវាមិនអាចជុះអាចម៍នៅគ្រប់កន្លែងនោះទេ។ Julie បានរំឮករឿងនោះថា "ពុទ្ធោ ដូច្នេះខ្ញុំត្រូវការកន្ទបនោះ" ជាពិសេសចាប់តាំងពីកូនស្រីរបស់នាងជារឿយៗនាំយកមាន់សំណព្វមួយក្បាលឈ្មោះ Abigail ចូលមកក្នុងផ្ទះ។

បន្ទាប់មក Baker បានរៀបចំបេសកកម្មមួយ ដើម្បីយកក្រណាត់កន្ទបជាច្រើនសម្រាប់មេមាន់អង់គ្លេសចាស់ ។ ហើយម្ចាស់សត្វមាន់ដទៃទៀតបានទាក់ទងនាងហើយចង់បានក្រណាត់សាច់បែបនេះសម្រាប់កសិដ្ឋានរបស់ពួកគេផងដែរ។ ដោយចង់បង្កើតបទពិសោធន៍ទំនាក់ទំនង នាង Julie បានបើកហាងអនឡាញមួយជាមួយកូនស្រីរបស់នាងក្នុងឆ្នាំ ២០១០ ដែលមានឈ្មោះថា "Pampered Poultry" ដែលជាអ្វីមួយដើម្បីឱ្យនាងរៀនពីសាលា ខណៈពេលដែលនាងកំពុងរៀននៅផ្ទះ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺការផ្សងព្រេងរបស់នាងបានផ្ទុះភាពល្បីល្បាញ។ វាបានចាប់ផ្តើមជាមួយមិត្តភក្តិចូលចិត្តបក្សីចិញ្ចឹមរបស់នាង ប៉ុន្តែអតិថិជនរបស់នាង មិនយូរប៉ុន្មាន ក៏បានក្លាយចាប់ផ្ដើមចិញ្ចឹមមាន់នៅតាមទីក្រុងផងដែរ។ បច្ចុប្បន្ននេះ Baker លក់កន្ទបបានពី ៥០០ ទៅ ១០០០ កន្ទបក្នុងមួយខែនៅក្នុងរដ្ឋទាំង ៥០ ជាមួយនឹងការលក់រាយក្នុងតម្លៃ ១៨ ដុល្លារ។ នៅទីបំផុត Baker បានកែច្នៃកន្ទបថ្មី ដែលអាចយកទៅពាក់នៅនឹងគូទមាន់បាន។ នាងក៏បានប្រាប់វេបសាយ The Outline ថាឥឡូវនេះនាងក៏ផលិតកន្ទបរោមសត្វផងដែរ៕
 

adverise with khmeread