ក្រុមចោរប្លន់៥នាក់តុលាការដាក់គុក៧ឆ្នាំ២នាក់, ដាក់គុក៤ឆ្នាំ៣នាក់

​កណ្តាល ៖​ នៅ​សាលាដំបូង​ខេត្តកណ្តាល បាន​បើក​ប្រកាស​សាលក្រម​ផ្តន្ទាទោស​សំណុំរឿង​ក្រុម​ទទួលផល​ចោរកម្ម និង​ទទួលផល​ចោរកម្ម​មាន​ស្ថាន​ទម្ងន់ទោស ចំនួន​បី​ខេត្ត​ នៅ​ថ្ងៃទី១៧ សីហា ២០១៨ នេះគឺជនជាប់ចោទ២នាក់ ជាប់គុក៧ឆ្នាំ និង៣នាក់ជាប់គុក៤ឆ្នាំ​​។ 

​លោក​ចៅក្រម ​គឹម ម៉េង ជា​ប្រធាន​ប្រឹក្សា មានការ​ចូលរួម​ពី​លោក ទី សំណាង ចៅក្រម លោក ផូង វណ្ណ ចៅក្រម និង​លោក ឯក ស៊ុនរ​ស្មី ជា​តំណាង​អយ្យការបានប្រកាស​សាលក្រម​នេះ​។

​ក្រោយ​បញ្ចប់​សាលក្រម លោក​គឹម ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្ដាល បានសម្រេច​ផ្តន្ទាទោស ជនជាប់ចោទ​ទី០១-ឈ្មោះ តេង លី ភេទ​ប្រុស, ទី០២-ឈ្មោះ សេង បូរិទ្ធ ភេទ​ប្រុស ចំនួន០៧ឆ្នាំ​,​ ទី០៣-ឈ្មោះ​ហេង ភក្តី ភេទ​ប្រុស, ទី០៤-ឈ្មោះ​យន់ សំអឿន ភេទ​ប្រុស និង ទី០៥-ឈ្មោះ យន់ វាសនា ភេទ​ប្រុស ចំនួន០៤ឆ្នាំ​។ ជនជាប់ចោទ​ទាំងនោះ​ត្រូវ ជាប់ចោទ​ពីបទ ទទួលផល​ចោរកម្ម និង​ទទួលផល​ចោរកម្ម​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា៤០០​, ៤០១នៃ​ក្រមព្រហ្មទណ្ឌ ។

​សមត្ថកិច្ចនិយាយថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ក្រោយ​កម្លាំង​ប៉ូលិស ស្រុក​កណ្តាលស្ទឹង ឃាត់ខ្លួន​ក្រុមចោរ ធាក់​ផ្តួល​ម៉ូតូ​ប្លន់​បាន៦នាក់ ក្រោយ​ពួកគេ​ធ្វើ​សកម្មភាព វាយ​ប្លន់​ជនរងគ្រោះ ២នាក់​ប្តី ប្រពន្ធ​កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុច ដី​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល រួច​គេចខ្លួន។

​សមត្ថកិច្ចនិយាយបន្តថា ក្រោយពី​ជនសង្ស័យ១ក្រុម ធ្វើ​សកម្មភាព​ធាក់​ផ្តួល​វាយ​ប្លន់​ជនរងគ្រោះ​ឈ្មោះ ឈៀង ប៉េង​សៀន ភេទ​ប្រុស អាយុ២៥ឆ្នាំ មានមុខ​របរ​កសិក​រ​និង​ឈ្មោះ សឿន ស​ម្ភ​ស្ស​ ភេទ​ស្រី​ អាយុ២៥ឆ្នាំ មាន​មុខរបរ​កសិក​រ អ្នក​ទាំងពីរ​ជា​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ក្រាំង​ធ្មៃ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាល​ឱ្យ​បាត់បង់​ម៉ូតូ​មួយគ្រឿង ម៉ាកC125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ២០១៨ ពាក់​ស្លាក​លេខ កណ្តាល​1Y-5246។ 

​ក្រោយ​កើតហេតុ​កម្លាំង​ប៉ូលិស​តាម​បង្ក្រាប់បាន​មុខសញ្ញា៦នាក់ ធ្វើការ​ដកហូត បាន​ស្លាក​លេខ​ម៉ូតូ​បាន​ចំនួន៣ (ភ្នំពេញ 1GS-2799,ភ្នំពេញ 1GI-2551,ឧ.មានជ័យ  1C-6117និង​ម៉ូតូ​ចំនួន៤គ្រឿ ១.ម៉ាក​ហុងដា​សេ១២៥ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៨ ពាក់​ស្លាកលេខ​កណ្ដាល 1Y-5246​, ២ម៉ូតូ​ម៉ាក​ស៊ុយ​សា​គី​ឡេ​ត ពណ៌​ស លាយ​ក្រហម​គ្មាន ស្លាក​លេខ​, ៣.ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ២០១៦ពាក់ស្លាកលេខ​ឧ​ត្ត​មានជ័យ 1C-6117 និង ៤.ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ស៊េ​រី ​ឆ្នាំ២០១៦ ឡើង​តែម​ឆ្នាំ២០១៨​។

​ក្រោយ​ធ្វើការ​ស្រាវជ្រាវ ឃាត់​បាន​ជនសង្ស័យ​ទាំង៦នាក់ រួច​នាំមក​សាកសួរ ទើប​ថា​មាន​បក្ខពួក​មួយចំនួន​ទៀត​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ដោយមាន​ការឯកភាព ពី​
អគ្គ​ស្នងការប៉ូលិសជាតិ ​និង​មាន​ដឹកនាំ​ដោយផ្ទាល់​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី១៣ ខែ​មិនា ឆ្នាំ២០១៨ បាន​ចុះទៅ​សហការ ជាមួយ​កម្លាំង​​ខេត្ត​ទាំងពីរ​ធ្វើការ​ស្រាវជ្រាវ ឆែកឆេរ​ទីតាំង​ទទួល​ទិញ លក់​ម៉ូតូ ទទួលផល​ចោរកម្ម​ចំនួន៥គោលដៅ​រកឃើញ​ម៉ូតូ មិន​ប្រក្រតី​ជាច្រើន​គ្រឿង ឃាត់ខ្លួន​អ្នក ពាក់ព័ន្ធ​ចំនួន៦នាក់​នាំយកមក​សាកសួរ។

​ដំបូង​កម្លាំង​ចូល​ឆែក​ផ្ទះ​ឈ្មោះ ហេង ភក្តី ភេទ​ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ (ពីរ​ផ្ទះ)​។ រកឃើញ​ម៉ូតូ​មិន​ប្រក្រតី​មួយគ្រឿង​ម៉ាក​ហុងដា C125 សេរី​ឆ្នាំ ២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1DD-8736 អត់​ក្បាំង អត់​កុង​ទ័​រ អត់​កញ្ចក​ស្លាក​លេខ​ម៉ូតូ​ចំនួន ៤៣បន្ទះ និង​វត្ថុតាង​មួយ ចំនួន​ទៀត ដែលជា​សម្ភារៈ​សម្រាប់ធ្វើ​សកម្មភាព។  

​បន្ទាប់មក ​ផ្ទះ​ឈ្មោះ ឌី បណ្ដូល (ម្តាយ​របស់​ឈ្មោះ ហេង ភក្តី) រកឃើញ​ស្លាក​លេខ​ម៉ូតូ១៦ស្លាក (ខ.ម) ០១ និង​វត្ថុតាង មួយចំនួនទៀត​ផងដែ​រ។ រួច​បន្តទៅ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ ហ៊ុន គ​ន្ធា ដោយមាន​ការ ចូលរួម​ពី​ឪពុកក្មេក​ឈ្មោះ យិន ហ៊ីម ភេទ​ប្រុស អាយុ​៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ បូរី​កម្មករ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

​រកឃើញ​ស្លាក លេខ​ឡាន២បន្ទះ លេ​ខៈ ភ្នំពេញ 2F-9660 និង​កាត​គ្រី​ម៉ូតូ​ចំនួន៧សន្លឹក និង​អត្តសញ្ញាណ បណ្ណ​ជនជាតិខ្មែរ​ចំនួន ០៤សន្លឹក​។ រួច​បន្តទៅ​ឆែកឆេរ​ផ្ទះ​ឈ្មោះ ពេជ្រ កង ភេទ​ស្រី រកឃើញ ស្លាក​លេខ​ម៉ូតូ​ចំនួន ០១សន្លឹក​ភ្នំពេញ 1AD-4382 និង​វត្ថុតាង​ផ្សេងទៀត។ 

​រួច​បន្តទៅ​ឆែកឆេរ​ផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ហ៊ុន គ​ន្ធា អនុញ្ញាតឱ្យសមត្ថកិច្ច​កាត់​សោរ​ទីតាំង​ផ្ទះ​លក់​ម៉ូតូ​នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ  និង​ឆែកឆេរ​ផ្ទះជួល​ឈ្មោះ ហ៊ុន គ​ន្ធា រកឃើញ​ម៉ូតូ៤៥គ្រឿង ស្លាក​លេខ និង​ប័ណ្ណ​សម្គាល់​ចំនួន ៣៧គ្រឿង​។ 

​ក្រោយ​ត្រួតពិនិត្យ​រួច​វត្ថុតាង​ចាប់យក រួមមាន​ម៉ូតូ​ចំនួន ០៨ គ្រឿង​ទីតាំង​នេះ​ប្រគល់ ឱ្យ​​សមត្ថកិច្ច ខេត្តកំពង់ស្ពឺ​គ្រប់គ្រង៕

adverise with khmeread