ប្រជាជនតួកគីនាំគ្នាយកញញួរដំ iPhone កម្ទេចចោលនិងចាក់ Coca Cola ចូលបង្គន់ នៅពេលប្រធានាធិបតីអំពាវនាវឱ្យធ្វើពហិការទំនិញអាមេរិក

ប្រជាជនតួកគីកំពុងនាំគ្នាកម្ទេចទូរស័ព្ទដៃ iPhones របស់ពួកគេជាមួយនឹងញញួរ គប់វាលេងពីចម្ងាយ និងខ្លះទៀតដុតវាក្នុងភ្នក់ភ្លើង បន្ទាប់ពីប្រធានាធិបតីបានអំពាវនាវឱ្យធ្វើពហិការទំនិញអាមេរិក។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានអំពាវនាវឱ្យធ្វើពហិការក្នុងសុន្ទករថាដ៏ក្ដៅក្រហាយមួយកាលពីថ្ងៃពុធក្នុងការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងប្រទេសមួយនេះ។

គាត់បានព្រមានអាមេរិកថា ខ្លួននឹងផលិតផលិតផលក្នុងស្រុកដោយខ្លួនឯង ឬប្រើប្រាស់ផលិតផលល្បីពីអាស៊ី​អា​គ្នេ​យ៏ ដើម្បីសងសឹកអាមេរិក។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ទណ្ឌកម្មប្រទេសតួកគីជុំវិញការឃុំឃាំង អាចារ្យអាមេរិកឈ្មោះ Andrew Brunson ពីបទធ្វើភេរវកម្ម។

Erdogan បានធ្វើសុន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍ថា "យើងនឹងធ្វើពហិការលើផលិតផលអេឡិចត្រូនិករបស់អាមេរិក។ ប្រសិនបើអាមេរិកមាន iPhone នោះនឹងមាន Samsung នៅភាគីម្ខាងទៀត"។

គាត់បានបន្តថា "យើងមានផលិតផល Venus និង Vestel" ដែលផលិតផលទាំងពីរនេះ គឺផលិតដោយក្រុមហ៊ុនអេឡិចត្រូនិកក្នុងប្រទេសតួកគី។

ក្រោយពីសុន្ទរកថានោះហើយ ប្រជាជនបាននាំគ្នាសម្រុកយកផលិតផលរបស់អាមេរិកទៅកម្ទេចចោលទាំងអស់ ក្នុងនោះសូម្បីទឹកក្រូច Coca Cola ក៏ត្រូវបានគេយកទៅចាក់ចោលក្នុងបង្គន់អាចម៍ដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត