ប៉ូលិសស្រីអាហ្សង់ទីនឃើញទារកយំគ្មានពេទ្យណាអើពើ ចាប់ទាញដោះបំបៅកូននោះភ្លាមបាត់យំភ្លែត...ឥឡូវកំពុងល្បីពេញផ្ទៃប្រទេស

មន្រ្តីប៉ូលិសម្នាក់បានបំបៅដោះទារក "ខ្វះអាហារូបត្ថម្ភនិងកខ្វក់" ម្នាក់ ដែលគេនាំយកទៅមន្ទីរពេទ្យ កន្លែងដែលប៉ូលិសស្រីរូបនេះកំពុងបំពេញកាតព្វកិច្ចការពារ។ នេះបើតាមកាសែត Daily Mail កាលពីថ្ងៃទី ១៧ សីហា។

ប៉ូលិសស្រីឈ្មោះ Celeste Ayala បានកំពុងធ្វើការនៅមន្ទីរពេទ្យកុមារ Sor Maria Ludovica ក្នុងរដ្ឋធានីប៊ុយណូស៊ែរ ប្រទេសអាហ្សង់ទីន នៅពេលដែលទារកនោះត្រូវបានគេនាំចូលទៅក្នុងមន្ទីរពេទ្យទាំងយំស្ទើរគាំង។

មន្ដ្រីប៉ូលិសស្រីនោះបានស្នើសុំគ្រូពេទ្យអនុញ្ញាតឱ្យខ្លួនបីនិងបំបៅដោះដល់ទារកនោះ ពីព្រោះប៉ូលិសរូបនេះអាចមើលដឹងថាទារកនោះកំពុងឃ្លាន ហើយបុគ្គលិកមន្ទីរពេទ្យកំពុងជាប់រវល់ការងារច្រើនស្អេកស្កះ។

Ayala បានទទួលការអនុញ្ញាត រួចក៏ទាញដោះបំបៅកូននោះភ្លាម ក្មេងក៏បាត់យំភ្លែត។ 

Ayala បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា "ខ្ញុំបានកត់សម្គាល់ឃើញទារកកំពុងឃ្លាន នៅពេលក្មេងនោះដាក់ដៃចូលទៅក្នុងមាត់របស់វា ដូច្នេះខ្ញុំបានសុំឱបក្មេងនិងបំបោះដោះដល់កូននោះ។ វាជាពេលវេលាដ៏សែនអាណិតអាសូររហូតធ្វើឱ្យបេះដូងខ្ញុំស្ទើរប្រេះ នៅពេលឃើញក្មេងស្ថិតក្នុងសភាពបែបនេះ។ សង្គមគួរយកចិត្តទុកដាក់ចំពោះបញ្ហាដែលប៉ះពាល់ដល់ទារកទាំងឡាយ មិនគួរឱ្យរឿងនេះកើតឡើងបន្តទៀតទេ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត