adverise with khmeread 0

តូច​ខ្លឹម​! ទារក​ពីរ​នាក់​ព្រួត​គ្នា​បៅដោះ​ម្តាយ​រហូត​ទាល់តែ​ហូរឈាម តែ​អ្នក​ម្តាយ​សុខចិត្ត​ទ្រាំ​

​    ​អនាគត​ម្តាយ​គ្រប់រូប​តែង​ទន្ទឹង​ចាំ​ឃើញ​ជីវិត​នៅ​ខែ​ដំបូងៗ​របស់​កូន​ខ្លួន ហើយ​អ្វីដែល​ពួកគេ​គិត​ដំបូង​គេ​គឺ​បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុងការ​បំបៅ​ដោះ​កូន​។ ទោះយ៉ាងណា នៅពេល​និយាយ​ដល់ពេល​វេលា​បំបៅ​ដោះ ការពិត​អាច​ខុសស្រឡះ​ពី​ការ​ស្រមៃ​។

​    ​ម្តាយ​ល្បី​មួយរូប ដែលជា​អ្នកលេង Blog ឈ្មោះថា Constance Hall មកពី​ទីក្រុង Perth ប្រទេស​អូស្ត្រាលី ឥឡូវ​បាន​លាតត្រដាង​ពី​អារម្មណ៍​ពិត​នៃ​ការ​បំបៅ​ដោះ​ថា​វា​យ៉ាងណា ដោយ​គាត់​បានសរសេរថា "​ការ​បំបៅ​ដោះ​មិនមែនជា​រឿង​អស្ចារ្យ​ដូច​ការគិត​អ្វី​ទេ ហើយ​វា​ពិតជា​មិន​ងាយស្រួល​ឡើយ​"​។

​    ​ក្នុង​ផុស Facebook ដែលមាន​អ្នក Follow ៤៤៨.០០០ នាក់ ម្តាយកូន​បី​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​ជីក​កាយ​លម្អិត​អំពី​បទពិសោធន៍​បំបៅ​ដោះ​កូន​របស់គាត់​ដូចខាងក្រោម​។

​    ​អ្នកស្រី Hall បានបង្ហាញ​នៅក្នុង​រូបថត​ប៉ុន្មាន​សន្លឹក​ដ៏​ស្មោះត្រង់​ឥត​លាក់លៀម​ថា នៅពេល​គាត់​មានកូន​ដំបូង គាត់​ពិតជា​មាន​អារម្មណ៍​រំភើប​ណាស់​ក្នុងការ​បំបៅ​ដោះ​កូន​របស់គាត់ ប៉ុន្តែ​មិនយូរប៉ុន្មាន​បានដឹងខ្លួន​ថា វា​មិនមែនជា​រឿង​សប្បាយ​ដូច​ការគិត​ពីមុន​រប​ស់​គាត់​នោះឡើយ​។

​     លោកស្រី​បានសរសេរថា "​នៅពេល​ខ្ញុំ​ចាប់ផ្តើម​បំបៅ​ដោះ​កូន​ដំបូង​ខ្ញុំ​មិនបាន​នឹកស្មានថា​ការ​បៅ​ដ៏​វីវក់​នេះ​បានធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​ហូរឈាម​រហូត​ទាល់តែ​យំ​នោះទេ​។ ចុង​សុដន់​ដែល​ប្រេះ​ចេញឈាម​របស់ខ្ញុំ​ត្រូវបាន​ក្មេង​តូច​ឥត​ដឹង​អ្វី​សោះ​ខំប្រឹង​បៅ​ទាំង​មិនបាន​ដឹងថា​ខ្លួន​វា​ធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​ទ្រាំ​សឹង​មិនបាន​នោះទេ​"​។

​     គាត់​បាន​និយាយទៀតថា មិនមែន​ទារក​ទាំងអស់​សុទ្ធតែ​ចេះ​បៅដោះ​នោះទេ ដូច្នេះ​ម្តាយ​មួយចំនួន​ត្រូវតែ​បង្រៀន​ពួកគេ​ឱ្យ​ចេះ​បៅ​ស្រួលបួល កុំឱ្យ​បៅ​ជញ្ជក់​ខ្លាំង​ដល់​ថ្នាក់​ចេញឈាម​ដូចជា​រូបគាត់​៕

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់