ឱ្យកាត់សក់ម៉ូតប្លែកខុសគេ ជាងកាត់សក់លេងម៉ូតលិង្គលើក្បាលឱ្យ ដាច់ផ្ងារ

ពាក្យចម្អកលើអ៊ីនធឺណេត "មិនបាច់និយាយអីទៀតទេសម្លាញ់" បានក្លាយទៅជាការពិតកាលពីពេលថ្មីៗនេះ ពេលដែលបុរសម្នាក់បានបង្កនូវកំហុសដ៏ធំមួយ ដោយស្នើឱ្យជាងកាត់សក់របស់គាត់កាត់នូវម៉ូត "អ្វីដែលប្លែកពីគេ" និងធ្ងន់ធ្ងរថែមទៀតបន្ទាប់ពីនិយាយថា "ធ្វើតាមចិត្តដែលអ្នកចង់ធ្វើទៅ"។

វីដេអូមួយផ្តិតក្នុងប្រទេសប្រេស៊ីល បានបង្ហាញពីទិដ្ឋភាពរបស់បុរសជាភ្ញៀវរងគ្រោះ មានការខកចិត្តជាខ្លាំងជាមួយនឹងជាងកាត់សក់ បន្ទាប់ពីគាត់បានដឹងពីអ្វីដែលជាងកាត់សក់ផ្តល់ជូនគាត់។

ក្បាលរបស់គាត់ស្ទើរទាំងមូលត្រូវបានកោរម៉ត់ ប៉ុន្តែសក់ដែលនៅសេសសល់បន្តិចបន្តួចរបស់គាត់គឺមានរៀងដូចជាលិង្គដ៏ធំមួយនៅឯផ្នែកខាងឆ្វេងនៃក្បាលរបស់គាត់។

ម្ចាស់សក់ម៉ូតលិង្គរូបនេះស្ថិតក្នុងវីដេអូបង្ហាញពីភាពខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីដឹងនូវអ្វីដែលខ្លួនទទួលបាន ប៉ុន្តែបញ្ហានេះហាក់ដូចមិនមានអ្វីធ្ងន់ធ្ងរនោះឡើយ​ ព្រោះមនុស្សនៅជុំវិញខ្លួនគាត់ដែលផ្ទុះសំណើចយ៉ាងខ្លាំងទៅលើម៉ូតសក់របស់គាត់សុទ្ធតែជាមិត្តភក្តិគាត់៕


 

adverise with khmeread