រថយន្តកុងតឺន័រ បត់ឆ្លងផ្លូវ​ហើយថយមកវិញត្រូវយុវជនម្នាក់ជិះម៉ូតូមកបុក​ស្លាប់ភ្លាមៗ

​ភ្នំពេញ ៖ យុវជនម្នាក់បើកម៉ូតូ ជ្រុលទៅបុកកន្ទុយរ៉ឺម៉ករថយន្តកុងតឺន័រ ដែលកន្ទុយខាងក្រោយអត់មានភ្លើងសញ្ញា បណ្តាលឱ្យដាច់បំពង់ក ស្លាប់ភ្លាមៗនៅកន្លែង ​កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ​។

​តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ ជនរងគ្រោះ (សព) មានឈ្មោះ ឆន ព្រីង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្នុងការដ្ឋានសំណង់ ភូមិ ស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ​មានស្រុកកំណើត ភូមិ ត្រពាំងជ្រៃ ​ឃុំក្រសាំង ស្រុក​រមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១១០ (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-4237​។ 

​ចំណែករថយន្ត ប្រភេទកុងតឺន័រ ម៉ាក FREIGHTINER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-6837 និងកន្ទុយខាងក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A-1573 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុឃើញសភាពមិនស្រួល បានរត់គេចខ្លួនបាត់​។

​ប្រភពបន្តថា នៅមុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតទៅលិច​។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបត់ឆ្លងផ្លូវផុតក្បាលរថយន្តហើយ ក៏ថយក្រោយតែនៅខាងកន្ទុយរថយន្ត ដែលអត់មានភ្លើងសញ្ញា ទើបធ្វើឱ្យ ជនរងគ្រោះបានជិះម៉ូតូ ពីលិចទៅកើត ក្នុងស្ថានភាពងងឹតមិនឃើញ ក៏ជ្រុលទៅបុកកន្ទុយរថយន្តកុងតឺន័រ ខាងចំហៀង ចំបន្ទះដែកដែលដាក់ ស្តុបភ្លើង សញ្ញា បណ្តាលឱ្យត្រូវរបួសដាច់បំពង់ក ស្លាប់ភ្លាមៗ​។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ច​ជំនាញចុះមកវាស់វែងនឹងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុក​ ​នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ​ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្កមកដោះស្រាយតាមវិតិនិធីច្បាប់។ ចំណែកសារសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យ
សាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab