អាវុធហត្ថស្រុកមង្គលបូរីឃាត់មនុស្ស២នាក់ពាក់ព័ន្ធគ្រឿងញៀន

បន្ទាយមានជ័យ​ ៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរ ដឹកនាំដោយលោកវរសេនីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចភូមិភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ១០នាទី។

​លោកវរសេនីយ៍ត្រី ងួន ភិរម្យ បានឱ្យដឹងថា ​នៅថ្ងៃកើតហេតុ លោកបានទទួលព័ត៌មាន មានករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែង ​និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ដែលកំពុងតែប្រើប្រាស់សារធាតុញៀននៅទីនោះ ។ 

​លោកបន្តថា​ ជនសង្ស័យរួមមាន​ ១-ឈ្មោះ សូត្រ ចាន់យឿត (ហៅ នុយ) ​ភេទប្រុស អាយុ​២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី និង២-ឈ្មោះ អួន ចាន់សុវណ្ណឌី​ ភេទស្រី​ អាយុ​១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងវត្ថុតាងរួមមាន​៖ -ទូរស័ព្ទដៃម៉ាក OPPO ពណ៌ស ០១គ្រឿង -ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន​។

​ក្រោយពីទទួលបានចម្លើយសារភាព និងធ្វើតេស្តទឹកនោមជនសង្ស័យទាំង ០២ នាក់ខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab