adverise with khmeread 0

ជំងឺ ៦ មុខ​អាច​នឹង​ព្យាបាល​ជាសះស្បើយ​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ក្នុងនោះ​រួមទាំង​អេដស៍​និង​មហារីក​!

    ​ការរកឃើញ​វិធី​ព្យ​បាល​ជំងឺ​នានា​គឺជា​រឿង​ដ៏​សំខាន់បំផុត​សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ និង​អ្នកស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​។ សមិទ្ធផល​ដ៏​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ជួយ​ឱ្យ​ជីវិត​មនុស្ស​ដែល​កើត​ជំងឺ​រ៉ាំរ៉ៃ​មាន​ភាពប្រសើរឡើង​។

​    ​ខាងក្រោម​នេះ​គឺជា​ជំងឺ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា​នឹង​អាច​ព្យ​បាល​ជាសះស្បើយ​ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ​។ ដោយសារ​របកគំហើញ​ផ្នែក​វេជ្ជសាស្ត្រ​ថ្មីៗ ដូច្នេះ​អ្នក​ដែល​កើត​ជំងឺ​កាច​សាហាវ​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​រីករាយ និង​មានសង្ឃឹម​ឡើងវិញ​ជាក់​ជាមិនខាន ពេល​បានឮ​ដំណឹង​នេះ​។​

​    ​១. ហ៊ី​វ​/​អេដស៍​
​     ហ៊ី​វ​/​អេដស៍​គឺជា​ជំងឺ​កាច​សាហាវ​ពិបាក​ព្យាបាល​បំផុត​។ ដោយសារ​វា​គឺជា​វីរុស ដូច្នេះ​វា​បាន​ផ្លាស់ប្តូរ និង​វិវត្តន៍​ឥតឈប់ឈរ ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វិធី​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​រប​ស់វា​។ យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បានឱ្យដឹងថា យើង​អាច​ព្យាបាល​ហ៊ី​វ​ជា​ទាំងស្រុង​នៅពេល​ណាមួយ​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ​។

​    ​២. ជំងឺគ្រុនចាញ់​
​    ​ខណៈ​ជំងឺគ្រុនចាញ់​មិនមែនជា​បញ្ហា​ធំ​នៅ​អាមេរិក ប៉ុន្តែ​វា​គឺជា​ឃាតករ​ដ៏​សាហាវ​នៅ​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​។ មនុស្ស​ជិត ២០៧ លាន​នាក់​បាន​ឆ្លង​ជំងឺគ្រុនចាញ់​រៀងរាល់ឆ្នាំ ហើយ​អ្នក​កើត​ជំងឺ​នេះ​អាច​ប្រឈម​ការស្លាប់​បាន​។ វ៉ាក់សាំង​មួយ​ត្រូវបាន​គេ​ធ្វើតេស្ត​រួចហើយៗ​វា​មាន​ប្រសិទ្ធភាព ៤៦ ភាគរយ​។

​    ​៣. ជំងឺរបេង​ស្រោម​សួត​
​    ​ជំងឺរបេង​ស្រោម​សួត​គឺជា​ជំងឺ​កាច​សាហាវ ដែល​ប៉ះពាល់​ដល់​សួត ហើយ​វា​មាន​សភាព​ស៊ាំ​ជាមួយនឹង​វ៉ាក់សាំង​ស្ទើរ​គ្រប់​ប្រភេទ​។ ខណៈដែល​ករណី​ស៊ាំ​នឹង​វ៉ាក់សាំង​កាន់តែ​កើនឡើង ក្រុម​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ​ពិតជា​មានការ​លំបាក​ដើម្បី​ស្វែងរក​វិធី​ព្យាបាល​ជំងឺ​ដ៏​សាហាវ​មួយ​នេះ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​កំពុង​ជិត​រកឃើញ​វិធី​ព្យាបាល​ហើយ​។ ការសាកល្បង​ថ្មីៗ​ជាច្រើន​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន​សព្វថ្ងៃនេះ​។

​    ​៤. ជំងឺ​អេ​ប៊ូ​ឡា​
​    ​ជំងឺ​នេះ​មាន​សភាព​គ្រោះថ្នាក់​ខ្លាំង និង​មាន​អត្រា​ឆ្លង​ខ្ពស់​ណាស់ ដូច្នេះ​ការព្យាបាល​ចាំបាច់​ត្រូវតែមាន​។ ការធ្វើ​ពិសោធន៍​ជាច្រើន​កំពុង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ដើម្បី​មើលថា​តើ​ពួកគេ​អាច​រកឃើញ​វិធី​ព្យាបាល​សម្រាប់​វីរុស​ដ៏​សាហាវ​នេះ​បានដែរ​ឬក៏​អត់​។

​    ​៥. ជំងឺមហារីក​
​    ​ដោយសារ​វា​ជា​ជំងឺ​ដែល​គេ​ស្រាវជ្រាវ​ខ្លាំងជាងគេ​បំផុត​ក្នុង​ពិភពលោក ដូច្នេះ​វា​ជា​រឿង​សម​ហេតុផល​បំផុត​ដែលថា​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ជំងឺមហារីក​កំពុងតែ​រំកិល​កាន់តែ​កៀក​នឹង​ការរកឃើញ​វិធី​ព្យាបាល​។ សព្វថ្ងៃ​មាន​វិធីសាស្ត្រ​ទប់ស្កាត់​ជំងឺមហារីក​បាន​ដោយ​ជោគជ័យ​រួចទៅហើយ ដូចជា​វ៉ាក់សាំង HPV ដែល​ការពារ​ប្រឆាំងនឹង​ជំងឺមហារីក​ស្បូន និង​វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ដែល​ការពារ​ប្រឆាំងនឹង​ជំងឺមហារីក​ថ្លើម​។ ដូច្នេះ មិនយូរ​មិនឆាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​ពិតជា​អាច​រកឃើញ​វិធី​ព្យាបាល​។

​    ​៦. ជំងឺ Alzheimer's (​បាត់បង់​ការចងចាំ​)
​    ​ថ្មីៗ​នេះ ក្រុម​អ្នកស្រាវជ្រាវ​ជំងឺ Alzheimer's ឬ​ជំងឺ​បាត់បង់​ការចងចាំ​បាន​មើលឃើញ​របកគំហើញ​ថ្មី​ពោរពេញ​ដោយ​ក្តីសង្ឃឹម​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ជាតិគីមី​មួយ​ដែល​អាច​បញ្ឈប់​ការស្លាប់​របស់​កោសិកា​ខួរក្បាល ហេតុដូច្នេះ​នឹង​អាច​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​កើតឡើង​បានឡើយ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើនរូប​ជឿថា ជំងឺ​នេះ​យ៉ាងយូរ​នឹង​ព្យាបាល​ជាសះស្បើយ​ក្នុង​រយៈពេល ១៥ ឆ្នាំ​ទៀត​។​

​    ​យើង​បានត្រឹមតែ​សង្ឃឹមថា​ការព្យាករណ៍​របស់​ពួកគេ​ត្រឹមត្រូវ​តែប៉ុណ្ណោះ​។ តើ​ជីវិត​យើង​នឹង​ប្រសើរ​យ៉ាងណា​ទៅ​ប្រសិនបើ​គ្មាន​ជំងឺ​ទាំងអស់នេះ​? យើង​នឹង​បានដឹង​ឆាប់ៗ​ខាងមុខនេះ​!៕

adverise with khmeread
ប្រភព៖ Healthcare Global

អ្នកនឹងចូលចិត្ត

មតិយោបល់