ឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ រក្សាទុក និងប្រើប្រាស់សារធាតុញៀន

​តាកែវ​ ៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកសំរោង និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញារក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅចំណុចហាងយីហោ ជំនោរ អូរតាសុខ ស្ថិតនៅភូមិ ព្រៃទទឹង ឃុំ សំរោង ស្រុកសំរោង​ ដោយឃាត់ខ្លួនជនសង្ស័យបាន ៨ នាក់ នៅម៉ោង ៤ល្ងាច ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០១៨​។ 

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យ ១-ឈ្មោះ ឆាយ សុងហៀង ភេទប្រុស អាយុ ២១ឆ្នាំ​, ២-ឈ្មោះ ម៉េង ស៊ីហៃ ភេទប្រុស អាយុ ១៧ ឆ្នាំ, ៣-ឈ្មោះ ម៉ាច ស៊ីន ភេទប្រុស អាយុ ១៥ ឆ្នាំ​, ៤-ឈ្មោះ សោ ហុងគ្រី ​ភេទប្រុស អាយុ ២២ ឆ្នាំ, ៥-ឈ្មោះ ហ៊ា ចន្រ្ទា ភេទប្រុស អាយុ ២១ ឆ្នាំ, ៦-ឈ្មោះ អ៊ឹង រដ្ឌា ភេទប្រុស អាយុ ២២ ឆ្នាំ​, ៧-ឈ្មោះ ស៊ិន សុខា ភេទ ប្រុស អាយុ ៣០ ឆ្នាំ និង៨-ឈ្មោះ សួន រិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ​។ 

​កម្លាំងដកហូតចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាចំនួន ៣៣ កញ្ចប់តូច ទំងន់ ១០.៤៥ ក្រាម, ទូរស័ព្ទចំនួន ៧គ្រឿង, លុយរៀលចំនួន ៦០,០០០រៀល និង លុយដុល្លា១០ដុល្លារ, ម៉ូតូចំនួន ២គ្រឿង និងរថយន្ត ១គ្រឿង។ 

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕


 

adverise with khmeread