អតីតអគ្គលេខាធិការអ.ស.ប លោក កូហ្វី អាណាន់ ទទួលមរណភាពនៅអាយុ ៨០ ឆ្នាំ

លោក កូហ្វី អាណាន់ ដែលជាអ្នកការទូតដ៏ល្បីល្បាញម្នាក់របស់ពិភពលោក និងជានិមិត្តរូបនៃអង្គការសហប្រជាជាតិដែលបានឡើងឋានន្តរស័ក្តិក្លាយជាអគ្គលេខាធិការអ.ស.បជនជាតិអាហ្វ្រិកស្បែកខ្មៅទី ១ បានទទួលរមណភាពនៅអាយុ ៨០ ឆ្នាំកាលពីថ្ងៃសៅរ៍ទី១៨សីហា។

អង្គការមូលនិធិរបស់គាត់បានប្រកាសពីការស្លាប់របស់គាត់នៅក្នុងប្រទេសស្វីសកាលពីថ្ងៃសៅរ៍នៅលើបណ្ដាញសង្គម Twitter ​ដោយនិយាយថាគាត់បានស្លាប់បន្ទាប់ពីមានជំងឺមិនបានបញ្ជាក់មួយ។

អង្គការមូលនិធិនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា "នៅទីណាដែលមានការរងទុក្ខ ឬត្រូវការគាត់ គាត់បានទៅជួយមនុស្សជាច្រើនដោយក្ដីមេត្តាករុណា និងការយកចិត្តទុកដាក់បំផុតរបស់គាត់"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab