សាស្ត្រាចារ្យបង្ហាត់ខាងវេជ្ជសាស្ត្រកោសល្យវិច្ច័យលើកសាកសពមកឱ្យនិស្សិតអនុវត្តផ្ទាល់ដល់បន្ទប់រៀន...ក្រោយអនុវត្តតាម ដល់ក!

សំណើច៖ ដោយឈរពីលើសាកសព លោកសាស្ត្រាចារ្យបានពន្យល់ទៅពួកនិស្សិតក្នុងថ្នាក់យ៉ាងហំហួន។ 
លោកសាស្ត្រាចារ្យនិយាយថា "មានរឿង២ ដែលអ្នកត្រូវតែមាន ដើម្បីចាប់អាជីពខាងវេជ្ជសាស្ត្រកោសល្យវិច្ច័យ"។

"ទី១អ្នកមិនត្រូវភ័យខ្លាចឡើយ"។ ដោយនិយាយដូច្នេះ គាត់បានលូកដៃចូលរន្ធគូទសាកសព ហើយយកមកលិឍ។ គាត់បានប្រាប់ទៅនិស្សិតថា "ឥឡូវអ្នកទាំងអស់គ្នាត្រូវតែធ្វើតាមខ្ញុំ។ តោះមកអនុវត្តឱ្យលឿនឡើង" ។ 

បន្ទាប់ពីនាំគ្នាឈរស្ទាក់ស្ទើរមួយសន្ទុះមិនចង់ហ៊ានអនុវត្តតាម ពួកនិស្សិតក៏សម្រេចចិត្តធ្វើតាមការណែនាំ។

លោកសាស្រ្តាចារ្យបានបន្តថា "ទី២ អ្នកទាំងអស់គ្នាត្រូវតែដាក់អារម្មណ៍អង្កេតឱ្យបានហ្មត់ចត់បំផុត។ ឧទាហរណ៍ តើក្នុងចំណោមអ្នកទាំងអស់គ្នា មានប៉ុន្មាននាក់បានកត់សម្គាល់ឃើញ ខ្ញុំលូកម្រាមដៃកណ្តាលចូលរន្ធគូទសាកសពបុរសនេះ តែមកលិឍម្រាមដៃចង្អុល?"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត