ជនបរទេសថ្លើមធំ នាំគ្នារួមភេទពពាក់ពពូនទាំងហ្វូងនៅក្នុងសួនប្រវត្តិសាស្ត្រកណ្តាលក្រុងបាងកក

រដ្ឋបាលក្រុងបាងកក (BMA) បានឱ្យដឹងថា ការល្បាតរបស់ប៉ូលិសនឹងត្រូវបង្កើននៅតាមសួនសាធារណៈនៅទូទាំងទីក្រុងបាងកក បន្ទាប់ពីមានការត្អូញត្អែរថាមានមនុស្សមួយក្រុមបានរួមភេទពពាក់ពពូនគ្នានៅក្នុងសួន Lumpini Park កាលពីថ្ងៃទី ៧ ខែសីហា។

ការឃ្លាំមើលរបស់ប៉ូលិសនេះធ្វើឡើងបន្ទាប់ពីបុរសម្នាក់ឈ្មោះ @jiji_winkieboy បានបង្ហោះលើ Twitter កាលពីសប្ដាហ៍មុនអំពីជនបរទេសទាំងហ្វូងរួមភេទអនាធិបតេយ្យនៅក្នុងសួន ដែលក្រោយមកសារនោះត្រូវបានចែកចាយល្បីតៗគ្នាពេញប្រទេស។

នៅក្នុងសារ Twitter នោះ អ្នកសរសេរ ដែលទំនងជាបុរសជនជាតិថៃមានសក់ហាយឡាយពណ៌ផ្កាឈូក បានអះអាងថា គាត់បានឃើញមនុស្សមួយក្រុមធ្វើសកម្មភាពចម្លែកនៅក្នុងសួននៅតំបន់ស្ងាត់ ខណៈគាត់កំពុងរត់ត្រឹកៗនៅទីនោះ។

សារនោះបានសរសេរថា "ខ្ញុំស្មានតែពួកគេកំពុងស្វែងរក Pokemons"។ គាត់និយាយនេះគឺចង់សំដៅលើហ្គេម Pokeman Go ដ៏មានប្រជាប្រិយភាព ដែលអ្នកលេងត្រូវស្វែងរកតួអង្គតុក្កតានៅលើទូរស័ព្ទដៃរបស់ពួកគេ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ជនបរទេសជាច្រើននាក់បានចូលរួមនៅក្នុងការរួមភេទជាក្រុមនៅទីសាធារណៈនៅសួននេះ។

កាលពីថ្ងៃសុក្រអភិបាលក្រុងបាងកកលោក Aswin Kwanmuang បានបបួលអ្នកប្រើប្រាស់ Twitter នេះឱ្យរកភស្តុតាងមកបញ្ជាក់ការចោទប្រកាន់នេះ។ បើរកបាន គាត់នឹងឱ្យ ១០០.០០០ បាត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab