ឃាត់ស្ត្រីម្នាក់ជំនាញខាងវះកាបូបយកលុយកម្មករតាមរោងចក្រពេលចេញពីធ្វើការ

​កណ្ដាល​ ៖​ ស្ត្រីជាជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប៉ូលិសស្រុកមុខកំពូលឃាត់ខ្លួ​ន​ នាថ្ងៃសៅរ៍ទី១៨ សីហា ឆ្នាំ២០១៨ ក្នុងករណីអំពើវះកាបូបយកលុយនៅថ្ងៃទី១៨ សីហា ២០១៨ វេលាម៉ោង១១និង៤៥ នាទី ចំណុចមុខរោងចក្រកាត់ដេរ សម្លៀកបំពាក់ស៊ិចផ្លាស់អិនដាស់ស្ទ្រី ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា​  ជនរងគ្រោះឈ្មោះឆាយ សុខនី ភេទស្រីអាយុ៤៤ ឆ្នាំនៅភូមិប្រាំ យ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបរ កម្មកររោងចក្រ។​ សម្ភារៈ បាត់បង់ ១.ប្រាក់ដុល្លា១.២០០ដុល្លារ និង២.ប្រាក់រៀល១.៤០០.០០០រៀល។

​ចំណែកជនសង្ស័យ០២នាក់​រួមមាន​៖ ១.ឈ្មោះឈុន ហួយ ភេទស្រី អាយុ២៤​ឆ្នាំ ទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ
(ឃាត់ខ្លួន) និង២.ឈ្មោះស្រី ពៅ ភេទស្រី អាយុប្រហែល២៤ឆ្នាំ -គ្មានទីលំនៅពិតប្រាកដ (គេចខ្លួន)។ វត្ថុតាងចាប់យក ១.ប្រាក់ដុល្លារ​៩០០$, ២.ប្រាក់រៀល១៥០.០០០រៀល, ៣.សៀវភៅបញ្ជីលុយ០២ក្បាល និង៤.កាបូបជ័រពណ៌ សស្នាមរហែកបណ្ដោយ១ចំហៀងមានដៃយួរ០១។ 

​ប៉ូលិសបន្តថា​ កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពវះកាបូបយកលុយគេបាន០៥លើក ជាមួយបក្ខពួកម្នាក់ទៀតឈ្មោះស្រីពៅ មិនស្គាល់ទីលំនៅពិតប្រាកដ។ លុះដល់ថ្ងៃទី១៨ សីហា ២០១៨ វេលាម៉ោង១០ជនសង្ស័យទាំង០២ នាក់បាននៅគ្នាចេញពីផ្ទះ ពីពោធិ៍ចិនតុង គោលដៅមករោងចក្រស៊ិចផ្លាស់ព្រែកអញ្ចាញ ​ដោយមធ្យោបាយជិះម៉ូតូឌុប ដើម្បីធ្វើសកម្មភាពលួច (លូកហោប៉ៅ) ពេលកម្មករចេញពីធ្វើការរោងចក្រ។

​ពេលធ្វើដំណើរមកដល់រោងចក្រស៊ិចផ្លាស នៅម៉ោង១០ និង៤៤នាទី ដោយកម្មករមិនទាន់ចេញពី ធ្វើការជនសង្ស័យទាំង០២នាក់ទៅ អង្គុយក្បែរតូបលក់ម្ហូប ដើម្បីពិភាក្សារៀបផែនការលួច ដោយកំណត់ឱ្យជនសង្ស័យឈ្មោះស្រី ពៅជាអ្នកលូកហោប៉ៅ។​ ចំណែកជនសង្ស័យឈ្មោះ ឈុន ហួយ ជាអ្នកចាំទទួល បន្តរត់ចេញ​។

ក្រោយពីពិភាក្សាគ្នារួចមក កម្មករក៏បានចេញពីរោងចក្រពេលនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងយួរកាបូបលុយនៅនិងដៃឆ្វេងឈរទិញម្ហូប ពេលនោះជនសង្ស័យឈ្មោះ ស្រី ពៅ បានដើរទៅពិតជនរងគ្រោះ រួចហើយក៏បានហុចប្រាក់ឱ្យជនសង្ស័យឈ្មោះ ឈុន ហួយ ចំនួន០១ដៃ ដើម្បីទុក ពេលនោះជនរងគ្រោះបានឃើញ ក៏ស្រែកថាចោរៗ។ 

​ឮដូច្នោះ ជនសង្ស័យ ឈុន ហួយ ក៏បានបាចលុយចោល ហើយដើរគេចទៅកន្លែងលក់ទឹកសុទ្ធនៅក្បែរនោះ​។ បន្ទាប់មកស្រាប់តែជនរងគ្រោះនិងសន្តិសុខរោងចក្រ បានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះឈុន ហួយយកមកប្រគល់ឱ្យសមត្ថកិច្ចស្រុកមុខកំពូល​។ ចំណែកជនសង្ស័យឈ្មោះ ស្រី ពៅ ត្រូវបានគេចខ្លួនបាត់ក្នុងពេលនោះដែរ។

​ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះឈុនហួយបានសារភាពថាខ្លួននិងជនសង្ស័យឈ្មោះ ស្រី ពៅ បានធ្វើសកម្មភាពលួចប្រាក់ជនរងគ្រោះពិតប្រាកដមែន។ ករណីនេះផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍បន្តចាត់ការតាមនីតិវិធី។ សំណូមពររបស់ជនរងគ្រោះឈ្មោះ ឆាយ សុខនី សុំប្រាក់របស់ខ្លួនចំនួន៩០០$ និងប្រាក់១៥០.០០០រៀលដើម្បីប្រើប្រាស់ធម្មតាវិញ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab