ប៉ូលិសប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុកសារធាតុញៀន

​ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុង ករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់ នៅតាមបណ្ដោយផ្លូវឌួងងៀប៣ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០២អធ្រាត្រ។

ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០២នាក់រួមមាន​៖ ១.ឈ្មោះ ញ៉ង តុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ (ឃាត់ខ្លួនមានសារធាតុញៀន) និង ២.ឈ្មោះ ហ៊ឹម វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើករថយន្ដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិវត្តស្លែង សង្កាត់ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ (ឃាត់ខ្លួនមានសារធាតុញៀន)។ 

​សម្ភារៈដកហូត១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន៥កញ្ចប់ថង់តូច​, ២.ទូរស័ព្ទម៉ាកសាមសុង ប្រើលេខ០៩៦ ៤៤៣ ៨៨៦៦ និង ៣.ទូរស័ព្ទចុចពិលប្រើលេខ០៩៧ ៨៩៧៩៧៩៨។

​ប៉ូលិសបន្តថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០២ ​កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានល្បាតនៅក្នុងភូមិសាស្ត្រ។ លុះដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យ២នា​ក់ ១.ឈ្មោះ ញ៉ង តុង ២.ឈ្មោះ ហ៊ឹម វិចិត្រ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានហៅសួរនាំ និងត្រួតពិនិត្យលើដងខ្លួន ក៏ឃើញមានក្រាមពណ៌សថ្លាចំនួន០៥ កញ្ចប់ថង់តូច សង្ស័យជាគ្រឿងញៀន នៅក្នុងហោប៉ៅអាវខាងស្ដាំ របស់ជនសង្ស័យឈ្មោះ ញ៉ង តុង ​ទើបសមត្ថកិច្ចនាំមកប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមដើម្បីសាកសួរ​។ 

​បច្ចុប្បន្នជនសង្ស័យទាំង០២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab