ប៉ូលិសខេត្តក្រចេះក្រសោបពួកក្មេងស្ទាវ១៩នាក់កំពុងសេពថ្នាំញៀននៅក្នុងផ្ទះសំណាក់សុភមង្គល

​ក្រចេះ​ ៖​​ ប៉ូលិសខេត្តក្រចេះបាន បំបែកសំបុកគ្រឿងញៀនចាប់ខ្លួនមនុស្សប្រុសស្រីមួយសម្បុកសុទ្ឋសឹងមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៩នាក់ ក្នុងនោះមានស្រី១២នាក់ ត្រូវបានប៉ូលិសឆ្មក់ក្រសោបចាប់ឃាត់ខ្លួននៅពេលដែលពួកគេកំពុងនាំគ្នាលួចប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់យីហោសុភមង្គល ស្ថិតនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង​ ខេត្តក្រចេះ។ 

​កិច្ចប្រតិបត្តការបំបែកសំបុកក្រុមជនគ្រឿងញៀនប្រុស ស្រីខាងលើពីកម្លាំងប៉ូលិស​ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងប៉ូលិសស្រុកឆ្លូងបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ សីហា ឆ្នាំ២០១៨ ខណៈដែលក្រុមជនប្រុស ស្រីទាំងនេះ កំពុងពួនសម្ងំប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់ចំនួន៤បន្ទប់។ រឹបអូសបាន​គ្រឿងញៀនមួយចំនួនធំ។ 

​បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab