ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមប៉ូលិសតាមចាប់បានចោរលួចម៉ូតូភ្លែត

ត្បូងឃ្មុំ​ ៖​  កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពាន់បានបង្ក្រាបករណីលួចម៉ូតូ ០១ គ្រឿង ដោយពលរដ្ឋបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍តាមចាប់ជនសង្ស័យបានម្នាក់មកផ្តន្ទាទោសតាមច្បាប់ នាថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង៩ ព្រឹក។ 

​ប៉ូលិសនិយាយថា កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពាន់ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ឆុន ថាន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទចោរកម្មលួចម៉ូតូដែល បាត់ម៉ូតូ ០១ គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៨ មានលេខតួនិងលេខម៉ាស៊ីន 9876079 ដែលចោរបានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះយកម៉ូតូនោះគេចខ្លួនដោយសុវត្ថិភាព ក្នុងចន្លោះវេលាម៉ោងប្រហែល ០១ និង ៣០ នាទីយប់ ខណៈពេលដែលកំពុងដេកលង់លក់​។ 

​ប៉ូលិសបន្តថា​ ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពាន់ ក៏សហការជាមួយកម្លាំងប៉ូលិសយុត្តិធម៌ស្រុកមេមត់ ចុះធ្វើការស្រាវជ្រាវរហូតដល់ ១២ និង ៣០ នាទី នាថ្ងៃខែឆ្នាំដដែល រកឃើញមុខសញ្ញាសង្ស័យ ឈ្មោះ ឆេង វិត ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយជនរងគ្រោះ រួចបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកមេមត់ ដើម្បីសាកសួរចម្លើយ​។

​បច្ចុប្បន្នឈ្មោះ ឆេង វិត ភេទប្រុស ត្រូវបានកម្លាំងយុត្តិធម៌ នៃអធិការដ្ឋានស្រុកមេមត់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ពាក្យបណ្តឹងរបស់ជនរងគ្រោះ និងសាក្សីឃើញហេតុនោះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab